ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែងជិត១២គីឡូម៉ែត្រ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា «ក្រោយពេលស្ថាបនាហើយ សមិទ្ធផលជាផ្លូវ១ខ្សែនេះ គឺជាកម្មសិទ្ធរបស់ពុកម៉ែបងប្អូនហើយ ។ ដូច្នេះ សូមទទួលយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍តាមបំណងប្រាថ្នា»។
ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ មានប្រវែង ១២គ.ម និងសណង់សិល្បការ របស់រដ្ឋបាលខេត្ត ជាមួយឯកឧត្ដម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃ៉ំអូរស្វាយ និងឃ៉ំស្រក ចាប់ពីផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្នូក ឃ៉ំអន្លង់ស្វាយ ដល់ភូមិល្ពាក ឃ៉ំស្រក ស្រុកកំពង់សៀម ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងប្រជាពលរដ្ឋទទួលផលក្នុងឃុំទាំង២ ជាច្រើននាក់ ផងដែរ ។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ទន្ទឹមនឹងនោះ គម្រោងខាងលើ គឺបានមកពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំ មកហើយ ។

លោក អ៊ុន ចាន់ដា បញ្ជាក់ថា ផ្លូវនេះនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំង២ឃុំ ទាំងពេលវេលាធ្វើដំណើរការដឹកជញ្ជូនកសិផល និងការផ្សាភ្ជាប់ពីទីប្រជុំជនមួយទៅទីប្រជុំមួយទៀត ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បានរស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត ។

ដោយឡែក ទន្ទឹមនឹងគម្រោងបានចាប់ផ្ដើមដំណើរការស្ថាបនា នាពេលនេះដែរ លោកអភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាយោគយល់ និងអត់ធ្មត់ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យដំណើរការស្ថាបនាផ្លូវនេះបានចប់សព្វគ្រប់ទៅតាមផែនការ ហើយយើងទាំងអស់គ្នា នឹងទទួលបានសមិទ្ធផល ដ៏ស្រស់ស្អាត ប្រកបដោយគុណភាពទុកសម្រាប់ប្រើប្រាស់បានយូរអង្វែងតទៅអនាគត ។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានផ្លូវថ្មីហើយ សូមចូលរួមថែរក្សាដើម្បីជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានប្រើប្រាស់ ជាពិសេសសូមអោយបងប្អូនប្រជាពលរដ្ឋ គោរពច្បាប់ចរចរណ៍ទាំងអស់គ្នា ដើម្បីបញ្ចៀសក៉ំអោយមានគ្រោះថ្នាក់ចរាចរណ៍ និងសូមអោយបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពតាមរយៈការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលដែលនាបច្ចុប្បន្ននេះ នៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នាដើម្បីបញ្ជៀសកុំឲ្យជំងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងឆ្លងចូលសហគមន៍យើងផងដែរ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ