Connect with us

ព័ត៌មានជាតិ

មាន​តែ​ក្រុង​ស្រុក​​ចំនួនពីរ​ក្នុងខេត្ត​ក្រចេះ នៅ​សេសសល់​សំណង់​បុរាណចាស់ៗ

បានផុស

នៅ

លោក​​ វ៉ា​ ថន​ អភិបាល​នៃ​​គណៈ​អភិបាល​ខេត្ត​ក្រចេះបាន​គូស​បញ្ជាក់​ថា នៅ​ទូទាំង​ខេត្ត​ក្រចេះ​មាន​តែ​ស្រុក​ក្រុង​ចំនួនពីរ​ដែល​នៅ​សេសសល់​សំណង់​បុរាណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លើកឡើង​នៅ​ក្នុង​សន្និសីទ​​ស្តី​ពី «ភាព​ជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​កន្លង​មក​» របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​ដែល​រៀបចំ​ឡើងដោយ​អង្គភាព​អ្នក​នាំពា្យ​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មី​ៗកន្លង​ទៅ​នេះ លោក​អភិបាល​ខេត្ត​បានគូស​បញ្ជាក់​ថា ​សំណង់​បុរាណ​ដែលសេសសល់ក្នុង​ខេត្ត​គឺ​មាន​នៅក្នុង​​ស្រុក​ឆ្លូង និង​នៅក្នុង​ទី​រួម​ខេត្ត​ ខណៈស្រុក​ផ្សេ​ងទៀត​ដូចជា​ស្រុក​សំបូរ​ និង​ស្រុក​ស្នួល​មិនមាន​សេសសល់​សំណង់​បុរាណទៀត​​នោះ​ទេ។

យ៉ាងណាមិញ​ បើ​តាម​លោក​អភិបាល​ខេត្ត​សំណង់​ខ្លះ​ក៏​មាន​ការ​ខូចខាត​ដោយសារ​ខ្វះការ​ថែទាំ និង​ណាមួយ​ដោយ​សារ​អាយុកាល​ផង​ដែរ។

«​នៅ​ស្រុក​ឆ្លូង មានសំណង់​​មួយ​​កន្លែង​បាន​បាក់​ដោយ​ខ្លួន​ឯង ដោយ​សារខ្វះការ​ជួសជុលនិង​គ្មាន​លទ្ធភាព​ជួសជុល និង​​មួយ​កន្លែង​ទៀតនៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ ក៏​ស្ទើរ​តែ​បាក់រលំ​ជួសជុល​លែងកើត ដោយសារ​អាយុកាល​យូរ​ឆ្នាំ​ គួប​ផ្សំ​​កង្វះ​ខាត​ថវិកា​សម្រាប់​ធ្វើ​ការ​ជួសជុល​​ផង​នោះ»។

​លោក វ៉ា​ ថន​ បាន​បន្ថែមថា នា​ពេល​កន្លង​មកដោយ​មាន​គោលការណ៍​ណែនាំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក៏​ដូច​ជា​ក្រសួង​ទេសចរណ៍ក្នុងការ​ចូលរួម​អភិរក្សសំណង់​ចាស់​ៗ ​រដ្ឋបាល​ខេត្ត​ក៏​បាន​ធ្វើ​ការ​ណែនាំទៅ​កាន់​ម្ចាស់សំណង់​ បើ​សិន​មានការ​​ខូចខាត​អាច​​ធ្វើ​ការ​ជួសជុល​ តែ​​​ត្រូវ​រក្សារូបរាង​​​មិន​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម​ឡើយ។

​លោក​អភិបាល​ខេត្តសង្កត់​ធ្ងន់​ថា រដ្ឋបាល​ខេត្ត​តែងតែគិត​គូរ​និង​យក​ចិត្តទុកដាក់ចំពោះ​សំណង់​បុរាណ​ ព្រោះ​វា​ក៏​ជា​កន្លែងក៏​ដូច​ជា​គោលដៅ​ទេសចរណ៍​​មួយ ​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​ឱ្យ​ទៅ​ទស្សនា​ផង​ដែរ៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម