Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោស្នើបេក្ខជនបាក់ឌុបគួរជឿជាក់លើប្រព័ន្ធប្រឡងដែលរៀបចំដោយក្រសួងអប់រំ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គប្បីជឿជាក់ និងទទួលយកលទ្ធផលនៃការប្រឡងនេះដែលក្រសួងអប់រំបានរៀបចំប្រព័ន្ធដ៏ត្រឹមត្រូវ។ សម្ដេច តេជោ ហ៊ុន សែន បា​នថ្លែងអំពាវនាវបែបនេះក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ មានបេក្ខជនមួយចំនួនបានតវ៉ាឲ្យមានការពិនិត្យឡើងវិញចំពោះវិញ្ញាសារដែលបេក្ខជនទាំងនោះចាត់ទុកថាមានភាពមិនប្រក្រតី។

ទាក់ទិនករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «អ្នកប្រឡងគួរផ្ដល់នូវជំនឿទុកចិត្តនៃប្រព័ន្ធប្រឡងរបស់ក្រសួងអប់រំ ហើយបេក្ខជនគួរគោរពនូវការសម្រេចនានាដែលមានប្រព័ន្ធមួយដ៏ត្រឹមត្រូវ និងមិនអាចក្លែងបន្លំបាន ទេ»។

សម្ដេចតេជោបានបន្ថែមថា មានបេក្ខជនខ្លះទៀតប្រឡងជាប់ហើយ ប៉ុន្តែគ្រាន់តែមិនទទួលបាននិទ្ទេស A ក៏មកតវ៉ាដែរ ដើម្បីបាននិទ្ទេស A ហើយបានមកជួប និងទទួលរង្វាន់ពីសម្ដេចផ្ទាល់។ តែយ៉ាងណាក្ដី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យបេក្ខជនដែលបានប្រឡងជាប់ទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិក្នុងនាមជាអ្នកបន្តវេននៃកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម