ព័ត៌មានជាតិ
ផុតចុងខែនេះហើយ ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅ ឥតគិតថ្លៃដល់សិស្សស្រីក្រីក្រ ១០០ នាក់
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានអំពាវនាវដល់និស្សិតនារីក្រីក្រ ប្រញាប់រួសរាន់មកដាក់ពាក្យដើម្បីទទួលបានទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ខណៈការឈប់ទទួលពាក្យនឹងបញ្ចប់នៅក្នុងខែមករាឆ្នាំ២០២១នេះហើយ។

លោក ចាប សុភ័ណ ប្រធាននាយកដ្ឋានទំនាក់ទំនងនិងអាហារូបករណ៍នៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២មករានេះថា សម្រាប់ឆ្នាំសិក្សាថ្មីនេះក្រសួងត្រូវការជ្រើសរើសនិស្សិតនារីក្រីក្រជាង១០០នាក់ឲ្យសា្នក់នៅអន្តេវេសិកដ្ឋាន ដោយឥតគិតថ្លៃរួមទាំងទឹកនិងភ្លើងគឺក្រសួងជាអ្នកចំណាយទាំងអស់ដោយនិស្សិតចំណាយទៅលើការហូបចុកប្រចាំថ្ងៃតែប៉ុណ្ណោះ។
លោកបានបន្តថា«តាមពិតអន្តេវាសិកដ្ឋានដែលមានទីតាំងស្ថិតនៅក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអាចដាក់មនុស្សបានជាង៨០០នាក់ឯណោះ។ប៉ុន្តែសម្រាប់ឆ្នាំនេះក្រសួងត្រូវការជ្រើសរើសតែជាង១០០នាក់ប៉ុណ្ណោះទៅតាមចំនួននិស្សិតដែលត្រូវបញ្ចប់ការសិក្សាទៅតាមឆ្នាំសិក្សានីមួយៗ»។
លោកបានបន្តទៀតថា ការដែលរដ្ឋាភិបាលបង្កើតអន្តេវាសិកដ្ឋាននេះឡើង គឺដើម្បីផ្តល់ឱកាសដល់និស្សិតនារីៗនៅក្នុងគ្រួសារក្រីក្រឲ្យទទួលបានកន្លែងស្នាក់នៅនិងទទួលបានឱកាសសិក្សាស្មើភាពដូចបុរសដែរ។
លោកបានបន្ថែមទៀតថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមានចំនួន៣៖
ទី១/ ជានិស្សិតនារីដែលរស់នៅតំបន់ជួបការលំបាកនិងក្រីក្របំផុត ដែលទទួលបានអាហារូបករណ៍ហើយមិនមានលទ្ធភាពមកសិក្សានៅរាជធានីភ្នំពេញបាន ដោយសារមិនមានកន្លែងស្នាក់នៅ។
ទី២/ ជានិស្សិតនារីដែលរស់នៅគ្រួសារក្រីក្រដែលមានកូនច្រើន
ទី៣/ ជានិស្សិតនារីដែលរស់នៅក្នុងគ្រួសារដែលមានឪពុកម្តាយជាជនពិការឬខ្លួនឯងជាជនពិការ។
លោកបានបញ្ជាក់ថា និស្សិតនារីទាំងនោះអាចដាក់ពាក្យទទួលបានការស្នាក់នៅអន្តេវាសិកដ្ឋាន ដោយភ្ជាប់មកជាមួយនូវបណ្ណក្រីក្រនិងលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ពិតជាក្រីក្រមែនព្រោះថាកន្លងមកមាននិស្សិតមួយចំនួនបានក្លែងបន្លំធ្វើជាក្រីក្រមកដាក់ពាក្យតែត្រូវបានគណៈកម្មការត្រួតពិនិត្យសម្រេចបដិសេធ៕
សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ