ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវពលរដ្ឋខ្មែររស់នៅក្រៅប្រទេស មកលេងស្រុកក្នុងឱកាសចូលឆ្នាំខ្មែរ និងមើលការប្រកួតស៊ីហ្គេម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស អញ្ជើញមកដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើលអំពីការរីកចម្រើនប្រទេសរបស់ខ្លួន។

នៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A នាព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស មកដើរលេងកម្សាន្ដក្នុងប្រទេសកម្ពុជា ដើម្បីមកមើលឲ្យឃើញផ្ទាល់ភ្នែកនូវសមិទ្ធផល និងការរីកចម្រើននៃប្រទេសជាតិរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស អាចអញ្ជើញមកដើរលេងកម្សាន្ដក្នុងឱកាសពិធីចូលឆ្នាំខ្មែរ និងការចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំអំពាវនាវឲ្យបងប្អូនមកលេងស្រុក ព្រោះដើម្បីចៀសវាងនូវការចាញ់បោកណាមួយ នូវការឃោសនាអកុសលរបស់អ្នក ដែលគេចង់មួលបង្កាច់សភាពការណ៍»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ