ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ទោះធ្លាប់គាំទ្របក្សប្រឆាំង និងធ្លាប់ជេររដ្ឋាភិបាលក៏ដោយ ក៏ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស អាចមកលេងស្រុកខ្មែរបានធម្មតា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ទោះបីធ្លាប់គាំទ្រគណបក្សប្រឆាំង និងធ្លាប់ជេររាជរដ្ឋាភិបាលក៏ដោយ អាចមកដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជាបានជាធម្មតា មិនមានបញ្ហាអ្វីឡើយ លើកលែងតែអ្នកមានដីកាឲ្យចាប់ខ្លួនតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A នាព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះ បានថ្លែងថា សម្ដេច មានការភ្ញាក់ផ្អើលនៅពេលទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួន មានការព្រួយបារម្ភមិនហ៊ានមកលេងស្រុកខ្មែរ ដោយសារធ្លាប់គាំទ្រគណបក្សប្រឆាំង និងធ្លាប់ជេររាជរដ្ឋាភិបាល តាមបណ្ដាញសង្គមហ្វេសប៊ុក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ថ្ងៃមុនខ្ញុំជួបលោកស្រី ហែម ចន្ថា ឬថា ចន្ថា ហែម ប្រហែលជាមួយអាទិត្យជាងហើយ ខ្ញុំជួបគ្នា ហើយឆ្លងឆ្លើយសំឡេងគ្នាទៅវិញទៅមក ខ្ញុំសួរគាត់ គាត់ថា គាត់ខ្លាច អត់ហ៊ានមក ព្រោះធ្លាប់បានជេររដ្ឋាភិបាល…ខ្ញុំថា អត់ទេ»។
ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រៅប្រទេស ដែលមិនដីកាឲ្យចាប់ខ្លួនទេ ទោះអ្នកនោះធ្លាប់ជេររាជរដ្ឋាភិបាល និងធ្លាប់គាំទ្រគណបក្សប្រឆាំងក៏ដោយ អាចមកលេងស្រុកខ្មែរជាធម្មតា មិនមានបញ្ហាអ្វីឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «ខ្ញុំសុំយកឱកាសនេះបញ្ជាក់បន្តិច ប្រទេសនេះ គឺជាប្រទេសកម្ពុជា ជាប្រទេសទាំងអស់គ្នា អ្នកដែលមិនមានដីកាតុលាការតាមចាប់ខ្លួន អ្នកនោះទោះបីធ្លាប់ជេររដ្ឋាភិបាល អត់មានពាក្យបណ្ដឹងណាទៅតុលាការទេ គឺអ្នកនោះមកបានអត់មានបញ្ហាអីទេៗ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សូមប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលធ្លាប់គាំទ្រគណបក្សប្រឆាំង និងជេររាជរដ្ឋាភិបាល កុំមានយល់ច្រឡំពាក់ព័ន្ធបញ្ហាខាងលើនេះ ដោយអាចមកដើរលេងកម្សាន្ដ ក្នុងប្រទេសកម្ពុជាបានជាធម្មតា លើកលែងតែអ្នកមានដីកាឲ្យចាប់ខ្លួនតែប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ