ព័ត៌មានជាតិ
តើសម្ដេចតេជោ ហ៊ុន សែន ផ្ដល់អ្វីខ្លះជារង្វាន់ចំពោះសិស្សបាក់ឌុបជាប់និទ្ទេស A?
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A សរុបចំនួន ១ ០៥៦នាក់។ រង្វាន់ដែលសម្ដេចតេជោបានផ្ដល់ឲ្យសិស្សនិទ្ទេស A នាថ្ងៃនេះ រួមមាន៖ ប្រាក់ស្លឹង សៀវភៅក្រមង៉ុយ សៀវភៅបណ្ឌិត អ៊ូ ចុង រួមទាំង IPAD និងថវិកាចំនួន ២លានរៀល។

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រាក់ស្លឹង គឺជានិមិត្តរូបនៃការបោះពុម្ពផ្សាយរូបិយវត្ថុដំបូងរបស់កម្ពុជាដែលប្រាក់ស្លឹងនេះបានបោះពុម្ពនៅក្នុងឆ្នាំ១៥១៤។ សម្ដេចតេជោ បានថ្លែងថា ការផ្ដល់រង្វាន់ជាប្រាក់ស្លឹងនេះ គឺទុកជាវត្ថុអនុស្សាវរីយ៍រវាងសម្ដេច និងសិស្សដែលប្រឡងជាប់និទ្ទេស A ខណៈប្រាក់ស្លឹង ក៏ត្រូវបានជ្រើសជាវត្ថុអនុស្សាវរីយ៍សម្រាប់ផ្ដល់ជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវបរទេសដែលជួបជាមួយសម្ដេចផងដែរ។
ដោយឡែកការជ្រើសយកសៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ជារង្វាន់ចំពោះសិស្សនិទ្ទេស A នាពេលនេះ សម្ដេចតេជោ បញ្ជាក់ថា សៀវភៅទាំងពីរក្បាលនេះ គឺជាកំណប់ទ្រព្យដ៏មានតម្លៃដើម្បីជាច្បាប់ទូន្មានដ៏ល្អប្រពៃសម្រាប់ប្រជាជនខ្មែរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ