ព័ត៌មានជាតិ
លោកជំទាវ មែន សំអន ៖ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ត្រៀមការពារក្តីជូនបុគ្គលិកនារីក្រៅប្រព័ន្ធ ក្នុងករណីមានការរំលោភបំពាន
លោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានថ្លែងថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានត្រៀមរួចជាស្រេចដើម្បីបង្កើនការការពារក្តី និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ ជូនដល់បុគ្គលិកនារីធ្វើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និងអំពើហឹង្សានានា ដោយមិនចំណាយថវិកាឡើយ។

លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តរទេសចរណ៍ មនុសពេញវ័យ មេការ និងអ្នកគ្រប់គ្រងមកពីខណ្ឌចំនួន ៣ គឺខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ និងខណ្ឌកំបូល សរុប ៣០៦នាក់ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣។

ជាការចាប់ផ្ដើម លោកជំទាវ បានផ្តាំផ្ញើការសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមនាពេលនេះ។

លោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសជាតិ មានសុខសន្តិភាពពេញ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ-១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។

ព្រមទាំង បានដាក់ចេញជាយុទ្ធសាស្ត្រច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើងបន្តិច។ ក្នុងនោះ ក៏មានបុគ្គលិកមួយចំនួន បាននិងកំពុងបម្រើការនៅក្នុងវិស័យទាំងនោះដែរ។

លោកជំទាវ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះបុគ្គលិកក្រៅប្រព័ន្ធណាស់ ដោយបានសម្រេចចាត់ឲ្យលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដឹកនាំមេធាវី ដើម្បីបង្កើនការការពារក្តី និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ជូនដល់បុគ្គលិកនារីនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និងអំពើហឹង្សានានា ដោយមិនចំណាយថវិកាទេ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ:លោក ឃួង ស្រេង ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣០៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច