ព័ត៌មានជាតិ
ត្រឹម ១៦ ថ្ងៃ ពន្ធដារខេត្តព្រះសីហនុ រកឃើញយានយន្តជិត ៧០០ គ្រឿង មិនបង់ពន្ធប្រចាំឆ្នាំ ២០២២
ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ីផល បានឲ្យដឹងថា គិតត្រឹមរយៈពេល ១៦ ថ្ងៃ (ថ្ងៃទី ១៥ -៣១ ខែមករា ឆ្នាំ ២០២៣) សាខាពន្ធដារខេត្តព្រះសីហនុ សហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះនៅលើដងផ្លូវ ក្នុងក្រុងព្រះសីហនុ រកឃើញរថយន្តគ្រប់ប្រភេទមិនបានបង់ពន្ធផ្លូវសម្រាប់ឆ្នាំ ២០២២ មាន ៦៩១ គ្រឿង ក្នុងចំនួននេះ មន្ត្រីសាខាពន្ធដារ ធ្វើការផាកពិន័យប្រាក់ចូលថវិកាជាតិសរុប ៦១២ លាន ៥ សែន ៤ ម៉ឺនរៀល។
លោក សន ស៊ីផល បានឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យយានជំនិះគ្រប់ប្រភេទដែលធ្វើចរាចរណ៍លើដងផ្លូវក្នុងក្រុងព្រះសីហនុ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីកងរាជអាវុធហត្ថ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តលើមធ្យោបាយមិនបានចូលបង់ពន្ធប្រចាំឆ្នាំ ២០២២ និងតម្រូវឲ្យបង់ពន្ធ។
លោកប្រធានសាខាពន្ធដារខេត្តបានបន្ថែមថា ការចុះអនុវត្តត្រួតពិនិត្យប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ គឺអនុវត្តតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២។ ចំពោះការចុះអនុវត្តត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដើម្បីឲ្យម្ចាស់យានយន្តគ្រប់ប្រភេទចូលមកបង់ពន្ធ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ និងដើម្បីឲ្យពួកគាត់ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនទៅតាមឆ្នាំនិមួយៗ ដែលសាខាពន្ធដារបានប្រកាសបង់ពន្ធ។
ក្រុមការងារចម្រុះ នឹងបន្តចុះត្រួតពិនិត្យលើមធ្យោបាយយានជំនិះគ្រប់ប្រភេទលើដងផ្លូវសាធារណៈ នៅភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២២ តាមគោលដៅក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោកប្រធានសាខាពន្ធដារខេត្ត បានឲ្យដឹងបន្ថែមទៀតថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ នេះ បានចំនួនជាង ២១ ម៉ឺនគ្រឿង ហើយកាលពីឆ្នាំ ២០២១ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលបានចូលមកបង់ពន្ធប្រចាំឆ្នាំមានជាង ២០ ម៉ឺនគ្រឿងតែប៉ុណ្ណោះ។ ហើយឆ្នាំ ២០២២ យានយន្តចូលមកបង់ពន្ធមានការកើនឡើង។
លោក សន ស៊ីផល បានឲ្យដឹងថា នៅពាក់កណ្ដាលខែមករា និងនៅខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សាខាពន្ធដារខេត្ត សហការជាមួយកម្លាំងចម្រុះ បន្តចុះត្រួតពិនិត្យពន្ធលើមធ្យោបាយប្រចាំឆ្នាំ ២០២២ លើយានជំនិះគ្រប់ប្រភេទ យើងសង្កេតឃើញថា មានរថយន្តមួយចំនួនបានបង់ពន្ធផ្លូវរួចរាល់ ក៏ប៉ុន្តែពួកគាត់មិនបានយកមកបិទលើកញ្ចក់រថយន្តរបស់ខ្លួន ជាហេតុបង្កឲ្យមានការរំខានដល់ការធ្វើដំណើររបស់ពួកគាត់តាមចំណុចគោលដៅថែមទៀតផង។ ជាមួយគ្នានេះ មន្ត្រីសាខាពន្ធដារ ដែលចុះតាមគោលដៅ ក៏បានស្នើសុំឲ្យម្ចាស់យានជំនិះគ្រប់ប្រភេទ ពេលបង់ពន្ធផ្លូវប្រចាំឆ្នាំរួចរាល់ សូមបិទពន្ធប្រចាំឆ្នាំលើកញ្ចក់រថយន្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យភ្នាក់ងាររបស់យើងមានការងាយស្រួលក្នុងការត្រួតពិនិត្យពន្ធប្រចាំឆ្នាំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីអ្នកចុះអនុវត្តច្បាប់ ក៏ដូចជាម្ចាស់រថយន្ត និងអ្នកបើកបរផងដែរ។ ម្យ៉ាងទៀត វាមិនរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅតាមចំណុចគោលដៅត្រួតពិនិត្យថែមទៀតផង៕
អត្ថបទ ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន