ព័ត៌មានជាតិ
សម្ដេចតេជោ៖ ទិវាវប្បធម៌ជាតិ ឆ្នាំ២០២៣ កំណត់ប្រារព្ធរយៈពេល ២ សប្ដាហ៍
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ សារាចរ ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយបានកំណត់ប្រារព្ធរយៈពេល២ សប្ដាហ៍ ពោលគឺ ១សប្ដាហ៍មុន និង១សប្ដាហ៍ក្រោយ។ ទិវាវប្បធម៌ជាតិ លើកទី២៥នេះ មានប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។

សារាចរ បានបញ្ជាក់ថា ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ នេះ អាចប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលកម្ពុជា សូមណែនាំគឺ ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ត្រូវបានកំណត់យករយៈពេល២ សប្ដាហ៍ (១សប្ដាហ៍មុន និង១សប្ដាហ៍ក្រោយ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣)។ ដូច្នេះ ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្ដាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយ នៅក្នុងអំឡុងពេលបានកំណត់នេះ។

ជាមួយគ្នានេះ សារាចរ បានណែនាំដល់អន្តរក្រសួងពាក់ព័ន្ធ ពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំ ឯកសារ ឃោសនាផ្សព្វផ្សាយសម្រាប់ ទិវាវប្បធម៌ជាតិ ៣មីនា ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយ សមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវសហការជាមួយបណ្តាក្រសួងស្ថាប័ន អាជ្ញាធរដែនដី អង្គការ សមាគម សហគមន៍ និងវិស័យឯកជន ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងអំឡុងពេលកំណត់នេះ។

គួរបញ្ជាក់ថា អនុវត្តតាមស្មារតីអនុក្រឹត្យលេខ៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ “ទិវាវប្បធម៌ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕
ព័ត៌មានពិស្ដារ៖




-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច