ព័ត៌មានជាតិ
លោកលី ធុជ ជួបពិភាក្សាជាមួយ ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានគាំទ្រការដាក់បញ្ចូលសកម្មភាពបោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(CMDG) និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា(CSDG)។
លោកបានបន្តទៀតថា បន្ទាប់ពីបញ្ចប់សង្គ្រាម រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពមីន គឺជាការងារអាទិភាពមួយក្នុងការដោះស្រាយ និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ សកម្មភាពមីនកម្ពុជា បានឈានដល់របត់មួយ និងសម្រេចបាននូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្ត្ររយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ កម្ពុជា បានទទួលការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពីប្រភពធនធានផ្សេងៗគ្នាជាច្រើន រួមមាន រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដូចអ្វីដែលយើងឃើញយ៉ាងច្បាស់ចាប់ពី២០២២ សម្តេចតេជោ បានសម្រេចបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាព និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី បានចាត់ទុកអង្គការសហប្រជាជាតិ គឺជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ផងដែរ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចុះពិនិត្យ និងស្វែងយល់អំពីសកម្មភាពបោសសម្អាតមីនរបស់ប្រតិបត្តិករនៅទីវាលដោយផ្ទាល់ តាមពេលវេលាសមស្របណាមួយ។
លោក Joseph Scheuer បានមានប្រសាសន៍ថា លោកបានឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយបញ្ហាមីន ហើយលោកមានបំណងចង់ចូលរួមធ្វើការកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាផងដែរ។ អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននេះ ហើយសង្ឃឹមថាកម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន កម្ពុជាគ្មានមីនឆ្នាំ២០២៥៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់