ព័ត៌មានជាតិ
ទាកាប៉ាជាង១០០ក្បាលទៀត កំពុងតាមដាន ក្រោយពីមានមាន់ងាប់ជាង១០០០ក្បាល នៅស្រុកឯកភ្នំ
ក្រោយពីកសិដ្ឋានចិញ្ចឹមសត្វបក្សីមាន់ទាររបស់ប្រជាកសិករ១កន្លែង ក្នុងស្រុកឯកភ្នំ បានរងការប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ខណៈដែលសត្វមាន់បានងាប់យ៉ាងសន្ធឹកសន្ធាប់ដោយសង្ស័យថា មានជំងឺផ្តាសាយបក្សីH5N1 មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបង បានកំពុងបន្តតាមដានលើសត្វទាកាប៉ាចំនួនជាង១០០ក្បាលទៀត នៅក្នុងកសិដ្ឋាន១នេះ។

កសិដ្ឋាននេះ មានទីតាំងក្នុងដីចម្ការឋិតភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាកម្មសិទ្ធរបស់ឈ្មោះ ហូ ណាម បានចិញ្ចឹមជាលក្ខណៈគ្រួសារ។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ក្រោយពីបានទទួលព័ត៌មានពីម្ចាស់កសិដ្ឋានកាលពីថ្ងៃទី៦ ខែមករាកន្លងមកថ្មីៗនេះ ខាងលើមន្ត្រីជំនាញ បានចុះពិនិត្យនិងយកវត្ថុសំណាកហើយវិភាគលើករណីមាន់ឈឺងាប់ខាងលើនេះ រហូតដល់ចំនួន១៣០០ក្បាល ជាលទ្ធផលបង្ហាញថា សត្វមាន់ទាំងនេះ បានបង្កឡើងដោយជំងឺផ្តាសាយបក្សីH5N1។ លោកបន្តថា ចំពោះពេលនេះមន្ត្រីជំនាញ កំពុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយមិនអនុញ្ញាតឲ្យមានសត្វបក្សីមាន់ឬទាឆ្លងកាត់ឬដឹកជញ្ជូនចេញពីទីតាំងកើតហេតុនោះឡើយ ចៀសវាងការរីរាលដាលនូវជំងឺនេះបន្តទៀត ខណៈខាងមន្ទីរកំពុងរង់ចាំការប្រកាសជាផ្លូវការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់តំបន់ខាងលើជាតំបន់ ដែលផ្ទុះជំងឺផ្តាសាយបក្សីស្របពេលមន្ត្រីការិយាល័យបសុព្យាបាល ក៏កំពុងបន្តការតាមដានលើសត្វទាកាប៉ាចំនួនជាង១០០ក្បាលទៀត ដែលចិញ្ចឹមនៅចម្ការទីតាំងតែមួយនោះ ផងដែរ។


លោក ឈឹម វជិរ៉ា បន្តថា បន្ទាប់ពីកសិដ្ឋានខាងលើនេះ បានផ្ទុះឡើងករណីផ្តាសាយបក្សីបណ្តាលឲ្យមាន់ងាប់សរុបចំនួន១៣០០ក្បាលហើយ ចាប់តាំងពីថ្ងៃសៅរ៍មកមន្ត្រីជំនាញបានចុះធ្វើជីវសុវត្ថិភាពដោយបានបាញ់ថ្នាំសម្អាតអនាម័យជាបន្តបន្ទាប់និ ងបានចុះចែកនិងបិទប័ណ្ណផ្សព្វផ្សាយនានាឲ្យពលរដ្ឋពិសេសម្ចាស់កសិដ្ឋាននានាផ្សេងទៀត ឲ្យពួកបានយល់កាន់តែទូលំទូលាយក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ចរួមជាមួយស្ថាប័នសាលាដំបូងខេត្តមួយចំនួនទៀត។ ក្រៅពីនេះ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តបាត់ដំបង ក្នុងដំណាក់កាលដំបូងនេះ បានអំពាវនាវ ផងដែរ ដល់បងប្អូនអ្នកចិញ្ចឹមសត្វបក្សីមាន់ទាក្នុងខេត្តទាំងអស់ ប្រសិនជាមានករណីសត្វចិញ្ចឹមបក្សីមាន់ទាមានសភាពប្រែប្រួល សំកុក ឈឺ ដែលគួរឲ្យសង្ស័យសូមរាយការណ៍មកដល់ការិយាល័យបសុព្យាបាលឬគេហទំព័ររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទឲ្យបានលឿន ដើម្បីក្រុមការងារបានចុះធ្វើអន្តរាគមន៍បានភ្លាមៗនិងយកវត្ថុសំណាកដើម្បីវិភាគ។ ចំណែកម្ចាស់ទីតាំងឬម្ចាស់កសិដ្ឋានហាមយកសត្វ ដែលមានជំងឺយកទៅបរិភោគនិងបន្តចែកចាយទៅកាន់ប្រជាពលរដ្ឋឯទៀតរួមទាំងការនាំចេញសត្វទាំងនោះចេញពីតំបន់ ដែលមានផ្ទុះនូវជំងឺខាងលើនេះ ផងដែរ៕


អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ព័ត៌មានបន្ថែមពីករណី មាន់ងាប់រាប់ពាន់ក្បាល ដោយសារជំងឺ H5N1 ក្នុងកសិដ្ឋាននៅខេត្តបាត់ដំបង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ