ព័ត៌មានជាតិ
គម្រោងសាងសង់សាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់សែនជ័យជិតរួចរាល់ជាស្ថាពរមួយរយភាគរយហើយ
ឧត្តរមានជ័យ ៖ ទឹកដីតំបន់ប្រាសាទតាមាន់ដែលជាតំបន់ជាប់ព្រំដែនថៃនឹងជាកន្លែងសមរភូមិដ៏ក្ដៅគគុកបច្ចុប្បន្ននេះ ប្រែក្លាយទៅជាតំបន់ដែលទាហានឈរជើងនិងជាកន្លែង ទេសចរណ៍មួយដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវ មកពីបណ្ដាខេត្តផ្សេងៗតែងតែទៅទស្សនាកម្សាន្តនៅរដូវពេលបុណ្យទានឬក៏ជាថ្ងៃឈប់សៅរ៍ថ្ងៃអាទិត្យ ជាក់ស្ដែង គម្រោង សាងសង់សាលាដំណាក់សាមគ្គីនេះផងដែរ គឺមានទីតាំងស្ថិតនៅច្រកផ្លូវឡើងលើភ្នំប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រីនាក់វង្ស មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការផ្តួចផ្តើមកសាងសាលាដំណាក់តាមាន់សាមគ្គីនេះផងដែរ គឺធ្វើឡើងដើម្បីជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅមកដើរលេងកំសាន្តឡើងភ្នំប្រាសាទតាមាន់ហើយនៅពេលចុះមកវិញមានកន្លែងឈប់សម្រាក។

ម្យ៉ាងវិញទៀត ទីតាំងគម្រោងសាងសង់សាលាដំណាក់សាមគ្គីនេះជាកន្លែងយោធាដែលឈរជើងនៅទីនោះតាំងពីមានការប៉ះទង្គិចគ្នារវាងទ័ពខ្មែរនិងទ័ពសៀមកាលពីអំឡុងឆ្នាំ២០០៧នឹង២០០៨កន្លងមក។
ចំពោះការសាងសង់ធ្វើទីកន្លែងសាលាដំណាក់សាមគ្គីនេះ សម្រាប់មនុស្សម្នាទូទៅមកអង្គុយជាលក្ខណៈគ្រួសារឬក៏មានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តម្ដងម្កាលផង ហើយតំបន់ប្រាសាទតាមាន់នេះដែរលោកមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២លោកនឹងរៀបចំបន្ថែមនៅខ្ចុះសម្រាប់លក់មុខម្ហូបអាហារផ្សេងឲ្យទីកន្លែងឈរជើងរបស់កងទ័ពទៅជាកន្លែងទេសចរណ៍មួយសម្រាប់ខេត្តឧត្តរមានជ័យនៅថ្ងៃអនាគត។

លោកបន្តថា ចំពោះការសាងសង់គម្រោងធ្វើសាលាដំណាក់សាមគ្គីដែរ ក៏មានការចូលរួមសហការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោប៉ែនវ៉ូយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ដូចជា វិទ្យុអេប៊ីស៊ីនិងសប្បុរសជនជាច្រើននាក់ចូលរួមសាងសង់ដែលចំណាយទឹកប្រាក់ប្រមាណជាពីរម៉ឺនដុល្លារអាមេរិក។ ហើយការសាងសង់នេះទៀតសោតបើបងប្អូនជនរួមជាតិទាំងនៅក្នុងប្រទេសរឺប្រទេសចង់ចូលរួមជួយកសាងបន្ថែមតាមទឹកចិត្តសទ្ធាអាចទំនាក់ទំនងផ្ទាល់ទៅកាន់វិទ្យុABCរៀងរាល់ម៉ោងធ្វើការបាន។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់សាលាដំណាក់សាមគ្គីនេះដែរ ជិតរួចរាល់មួយរយភាគរយហើយនៅរយ:ពេលដ៏ខ្លីនាថ្ងៃខាងមុខនេះហើយក្នុងនោះក៏មានបន្ទប់ទឹកស្អាត មានផាសុកភាពសុវត្ថិភាពព្រោះទីតាំងកន្លែងសាលាដំណាក់នោះមានទាហានឈរជើងការពារសន្តិសុខជាប់ជាប្រចាំ ហើយនិងជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋបត់ដៃបត់ជើងនៅពេលដែលមកលេងកម្សាន្តនៅលើប្រាសាទតាមាន់សែននឹងថតរូបសែលហ្វីតាមសប្បាយផងដែរ៕
ដោយ ៖ ចាន់ ធី


-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?