Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឲ្យកសិករថែទាំដំណាំ៣ប្រភេទដែលមានទីផ្សារបញ្ជាទិញ

បានផុស

នៅ

ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករភូមិអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ កុម្ភៈនេះ មន្ទីរកសិកម្មខេត្តបានជំរុញឱ្យកសិករប្រឹងប្រែងថែទាំដំណាំឧស្សាហកម្ម៣ប្រភេទដែលបានដាំដុះហើយ ដើម្បីទទួលបានផលច្រើន និងបានជួយបង្កើនសេដ្ឋកិច្ចប្រចាំគ្រួសារ ព្រោះបច្ចុប្បន្នមានទីផ្សារបញ្ជាទិញសម្រាប់នាំចេញច្បាស់លាស់ ទាំងផលស្វាយចន្ទី ដំឡូងមី និងស្វាយកែវល្មៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបានបញ្ជាក់ថា បច្ចុប្បន្នសង្កេតឃើញកសិករនាំគ្នាប្រឹងប្រែងដាំដំណាំឧស្សាកម្មបានច្រើនគ្នា តែបងប្អូនយើងមួយចំនួននៅមិនទាន់យកចិត្តទុកដាក់ថែទាំឱ្យទទួលបានផលច្រើនតាមការចង់បាននៅឡើយទេច្រើនតែពឹងផ្អែកទៅតាមទម្លាប់តែប៉ុណ្នោះ ។

លោកបន្តថា ពាក់ព័ន្ធដំណាំឧស្សាហកម្មនេះ ប្រសិនដាំដុះហើយចោលមិនបានអនុវត្តតាមបច្ចេកទេសដែលទទួលបានការបណ្តោះបណ្តាលកន្លងមកទេ ធ្វើឱ្យយើងខាតបង់ពេលវេលា និងនាំឱ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ ធ្វើការងារដាំដុះកសិកម្មរបស់ខ្លួនឯងតិចតួចតែប៉ុណ្ណឹង អញ្ចឹងយើងអត់បានផ្លាស់ប្ដូរច្រើន សម្រាប់ការអភិវឌ្ឍរបស់គ្រួសារនីមួយៗហ្នឹង អញ្ចឹងហើយបានសម្ដេចលោកតែងតែគិតច្រើនណាស់ ទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើម៉េចឱ្យមានឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍខ្លួន ។ នាក់ប្រឹងប្រែងច្រើនបានច្រើនទទួលបានផលច្រើន អ្នកប្រឹងតិចបានទទួលផលតិច តាមហ្នឹង តែបានដូចគ្នា គ្រាន់តែថាបានតិចហើយនិងបានច្រើន ហើយកុំបន្ទោសគេ កុំថាអញ្ចេះ អញ្ចុះយើងមិនប្រឹងយើងចាញ់គេហើយ។

លោក សៅ មេងអាន កសិករដាំស្វាយចន្ទី និងដំណាំឈើហូបផ្លែនៅភូមិអូរច្រឡង់ ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក បានទទួលស្គាល់ថា នៅក្នុងឃុំនេះមានកសិករយើងមួយចំនួននៅពឹងផ្អែកទៅតាមទម្លាប់មែន ដោយសារតែពួកគាត់ខ្វះកម្លាំងពលកម្ម និងខ្វះធនធានជាដើម ។ លោកថា កិច្ចការងារដាំដុះដំណាំគ្រប់ប្រភេទសំខាន់ព្យាយាមលើការថែទាំ ការប្រើប្រាស់ជីកសិកម្ម ការផលិតជីកំប៉ុស្តិ ហើយសម្ភារៈកសិកម្មផ្សេងៗ លោកអាចបង្ហាត់បង្ហាញ និងផ្តល់បទពិសោធន៍ជូនបាន ដើម្បីធ្វើឱ្យដំណាំឧស្សាហកម្មទទួលបានផលល្អទៅតាមរដូវកាល និងលក់បានតម្លៃខ្ពស់ឈ្មួញមិនបង្អាប់ថ្លៃ។

សូមបញ្ធាក់ថា នៅដើមឆ្នាំ២០២៣នេះ ផលដំណាំឧស្សហកម្មមួយផ្នែកដូចជាដំឡូងមីស្រស់មានតម្លៃចាប់ពី៣០០ ​ទៅ​៣៨០រៀល ដំឡូងហាលស្ងួត តម្លៃ៧៦០ទៅ៨០០រៀលក្នុងមួយគីឡួក្រាម ចំណែកគ្រាប់ស្វាយចន្ទីមានតម្លៃចាប់ពី​​៥.៨០០​ ទៅ៦.៥០០រៀលតាមគុណភាពគ្រាប់ស្វាយ ហើយស្វាយកែវល្មៀតមានតម្លៃខ្ពស់ចាប់ពី១.២០០ ទៅ​១.៥០០រៀល ក្នុងមួយគីឡូក្រាម ខុសពីឆ្នាំកន្លងមកមានតម្លៃតែ២៥០ទៅ៨០០រៀលតែប៉ុណ្ណោះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម