Connect with us

ព័ត៌មានជាតិ

កម្ពុជា មានអ្នកស្លាប់ជាង ៦៥០០ នាក់ ជារៀងរាល់ឆ្នាំ ដោយសារជំងឺរលាកថ្លើមប្រភេទបេ និងសេ

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​អះអាង​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​សេ នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចម្បង​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ប្រមាណ​ចំនួន ៦៥៨១ នាក់ ជា​រៀងរាល់​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​ប្រធាន​ក្រុម​បច្ចេកទេស​សម្រាប់​ជំងឺ​ថ្លើម បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៣ កុម្ភៈ នេះ​ថា តាម​ការ​ប៉ាន់ស្មាន​នៅ​ប្រទេស​កម្ពុជា ចំនួន​អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​វីរុស​បេ មាន ៣ ភាគរយ ស្មើនឹង ៤៧ ម៉ឺន ៥ ពាន់​នាក់ និង​អ្នក​កំពុង​រស់នៅ​ជាមួយ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​សេ​ចំនួន ១,៦ ភាគរយ ស្មើនឹង ២៥ ម៉ឺន ៧ ពាន់​នាក់។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ចំណោម​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ៤៧ ម៉ឺន ៥ ពាន់​នាក់ ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ក្នុង​នោះ​មាន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​ចំនួន ៣៦០៥ នាក់។ ចំណែក​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​វិញ ក្នុង​ចំណោម ២៥ ម៉ឺន ៧ ពាន់​នាក់ ត្រូវ​បាន​ប៉ាន់​គេ​ស្មានថា ក្នុង​នោះ​មាន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​ចំនួន ២៩៧៦ នាក់។

ពាក់ព័ន្ធ​នឹង​ជំងឺ​ថ្លើម​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​ពន្យល់​ថា ជំងឺ​ថ្លើម​ប្រភេទ​សេ និង​បេ​នេះ ភាគច្រើន​ឆ្លងតាម​ឈាម និង​ការ​រួម​ភេទ តាមរយៈ​ការ​ចាក់​ថ្នាំ ឬ​បញ្ចូល​ឈាម​ដោយ​មិន​មាន​សុវត្ថិភាព។ ប៉ុន្តែ​មាន​ការ​សិក្សា​ខ្លះ​ដែរ​ថា មាន​ការ​ឆ្លង​តាម​ចំណីអាហារ តែ​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​អនាម័យ ហើយ​ពេល​បរិភោគ​អាហារ គួរ​តែ​កុំ​ប្រើ​ការ​ដួស​សម្ល​រួមគ្នា ត្រូវ​ដាក់​វែក​ដួស​ដាក់​រៀងៗ​ខ្លួន ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ឆ្លង​តាម​ចំណីអាហារ​ក្រៅពី​ជំងឺ​ថ្លើម​ប្រភេទ​សេ និង​បេ ដើម្បី​ការពារ​សុខភាព​យើង​ទាំងអស់​គ្នា។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​គួរតែ​ទៅ​ធ្វើតេស្ត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​សេ តាមរយៈ​ធ្វើតេស្ត​រហ័ស និង​ការ​ធ្វើតេស្ត​រាប់​មេរោគ​ដែល​ធ្វើតាម​ម៉ាស៊ីន​ជីន​អ៊ិ​ច​ស្ពើ​ត ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា បើ​ទុក​យូរ​អាច​ប្រឈម​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​ក្រិន​ថ្លើម និង​មហារីក។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា ជំងឺ​ថ្លើម​ប្រភេទ​សេ ប្រសិន​បើ​អ្នកជំងឺ​មិន​ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ទេ យើង​អាច​ព្យាបាល​ជាសះស្បើយ​បាន​រហូត​ជិត​ដល់ ៩៨ ភាគរយ ហើយ​បច្ចុប្បន្ន​តម្លៃ នៃ​ការ​ព្យាបាល​មាន​ត្រឹម​ខ្ទង់រយ​ប៉ុណ្ណោះ ខណៈ​ពីមុន​ត្រូវ​ចំណាយ​ប្រមាណ ៥ ពាន់ ទៅ ១ ម៉ឺន​ដុល្លារ។ ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ មាន​តម្លៃ​ខ្ពស់​ជាង​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ២ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ៣ ម៉ោង មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

Sokha Hotels

ព័ត៌មានពេញនិយម