Connect with us

ព័ត៌មានជាតិ

សេវាទឹកស្អាត​ខេត្ត​កំពង់ចាម ​​គ្រប​ដណ្តប់​​ភូមិជាង ៩៥% ​ទូទាំង​ខេត្ត

បានផុស

នៅ

សេវាផ្គត់ផ្គង់​​ទឹកស្អាត​ក្នុង​ខេត្ត​កំពង់ចាម​​បាន​គ្របដណ្តប់ជាង ៩៥ ភាគរយ​ ក្នុង​ចំណោម​ភូមិ​សរុប​ ៩២៣ ទូទាំង​ខេត្ត។

​តាម​របាយការណ៍​របស់​អាជ្ញាធរ​​ខេត្តកំពង់ចាមនៅក្នុង​សន្និសី​ទជោគជ័យ​រយៈពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​នៅ​ព្រឹកនេះ​បាន​បង្ហាញ​ថា​ ​​​វិសាលភាពផ្គត់ផ្គង់​សេវាទឹកស្អាតទូទាំង​ខេត្ត​​គ្រប​ដណ្តប់​លើ​ចំនួន ១០៧ឃុំ/សង្កាត់ ក្នុង​ចំណោម ១០៩ឃុំ/សង្កាត់ និង​ចំនួន ៨៨៣ ភូមិក្នុង​ចំណោម​ ៩២៣ភូមិ ស្មើ ៩៥.៦៦%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកើនបានចំនួន ២៧៦ ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន ៣៤,៧៤១ គ្រួសារ ក្នុងនោះទឹកស្អាតផ្នែកឯកជនបានពង្រីកដាក់បណ្តាញ​ថ្មីកើនបានចំនួន ២៥៥ ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន ២៧,៨១៨ គ្រួសារ និងអង្គភាព រដ្ឋាករទឹក បានពង្រីកបណ្តាញបន្ថែមកើនបានចំនួន ២១ ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន ៧,១០៣​ គ្រួសារ។

បច្ចុប្បន្ននេះ ខេត្តកំពង់ចាមមានសេវាផ្គត់ផ្គង់​ទឹកស្អាតផ្នែកសាធារណៈចំនួន ០១ មូលដ្ឋាន និងទឹកស្អាតផ្នែកឯកជនចំនួន ៦០ មូលដ្ឋាន សរុបចំនួន ៦១ មូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម