ព័ត៌មានជាតិ
ស្ងាត់ៗ លោក ពេជ្រ ស្រស់ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ
លោក ពេជ្រ ស្រស់ គឺជាអ្នកនយោបាយជំនាន់ថ្មីមួយរូបរបស់កម្ពុជាដែលសាធារណជនភាគច្រើនបានស្គាល់តាមរយៈសកម្មភាពនយោបាយនានា ជាពិសេស ការបញ្ចេញមតិ ក៏ដូចជាការវិភាគលើប្រធានបទផ្សេងៗនៅលើបណ្ដាញសារព័ត៌មាន។ កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន គឺលោក ពេជ្រ ស្រស់ បានបញ្ចប់ការសិក្សាសញ្ញាបត្រថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនយោបាយដោយភាពជោគជ័យ។

និក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ពេជ្រ ស្រស់ គឺលោកបានស្រាវជ្រាវលើប្រធានបទស្ដីពីដំណើរការបោះឆ្នោតនៅកម្ពុជា (ឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៨) ហើយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកក៏ត្រូវបានប្រកាសជាប់សញ្ញាបត្របណ្ឌិតដោយជោគជ័យលើឯកទេសវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈ។ មុនពេលទទួលបានសញ្ញាបត្របណ្ឌិតនេះ លោក ពេជ្រ ស្រស់ ក៏មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ និងសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យបញ្ញាជាតិ។
បច្ចុប្បន្ន លោក ពេជ្រ ស្រស់ មានតួនាទីជាប្រធានគណបក្សយុវជនកម្ពុជា។ ទន្ទឹមនេះ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ លោក ពេជ្រ ស្រស់ ក៏បានចូលរួមក្នុងយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងនាមជាប្រធានប្រតិភូគណបក្សយុវជនកម្ពុជា ដែលលោកមានឋានៈស្មើទេសរដ្ឋមន្ត្រី។

មុនឈានចូលប្រឡូកក្នុងឆាកនយោបាយ ហើយក្លាយជាប្រធានគណបក្សនេះ លោក ពេជ្រ ស្រស់ គ្រាន់តែជាកម្មករ និងជាជាងជួសជុលម៉ាស៊ីននៅក្នុងរោងចក្រកាត់ដេរមួយតែប៉ុណ្ណោះ។ ប៉ុន្តែ ដោយការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ លោក ពេជ្រ ស្រស់ ក៏បានចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីស្ម័គ្រចិត្តនៅអង្គការមួយផ្នែកសុខភាព និងសិល្បៈ ធ្លាប់ធ្វើជាបុគ្គលិកនៅក្រុមហ៊ុនឯកជន រហូតដល់ឆ្នាំ២០០៩ លោកក៏បានបើកអង្គការមួយដែលមានឈ្មោះថា «អង្គការរួមគ្នាដើម្បីភាពរីកចម្រើន» ជាដើម៕



ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង