Connect with us

ព័ត៌មានជាតិ

​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំបូង​គេ​​ខេត្ត​កំពង់ចាម បង្កើត​ការងារ​ជាង ៥ ម៉ឺនកន្លែង

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ុន ចាន់ដា ខេត្ត​កំពង់ចាម​នឹង​បង្កើតឲ្យមាន​​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា។

លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​​ថ្លែង​នៅ​ក្នុង​សន្និសីទ​បង្ហាញ​ពី​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​នៅ​ព្រឹក​នេះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គ្រោង​បង្កើតនេះ​ គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ ៩០ ហិកតា ​ដែល​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ចំនួន ៥ ម៉ឺន​នាក់។

រូបឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឈូសឆាយ​រៀបចំដី​ ហើយ​អាច​នឹង​ដំណើរការ​ឆាប់ៗ​ខាង​មុខ​នេះ»។ នេះ​បើតាមលោក​ អ៊ុន ចាន់ដា។

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មានក្នុង​ពិធី​បើក​ការដ្ឋាន​​ពង្រីក និង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​ ៧ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បញ្ជាក់ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទីតាំង​ស្ថិត​​ក្នុងស្រុក​ជើងព្រៃ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន។

សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន ៣ គឺ វិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមស្មើនឹង ៦,៧% នៃសេដ្ឋកិច្ចជាតិសរុប ​ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗ​មានចំនួន ១.៥៩២ ដុល្លារ។

តាម​របាយការណ៍​របស់​ខេត្ត ខេត្ត​កំពង់ចាម​មាន​រោងចក្រសិប្បកម្ម​ចំនួន ១.៥៤៤ មូលដ្ឋាន។ ក្នុងនោះ​រោងចក្រ​ធុន​ធំ (វិនិយោគ) ចំនួន ២៧ មូលដ្ឋាន រោងចក្រធុនមធ្យម ចំនួន ២៣ មូលដ្ឋាន រោងចក្រធុនតូច ចំនួន ១៥៥ មូលដ្ឋាន និង​សិប្បកម្មមានចំនួន ១.៣៣៩មូលដ្ឋាន (ទុន​ក្រោម ៣.០០០ដុល្លារ មានចំនួន ៩៧៩ មូលដ្ឋាន)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម