ព័ត៌មានជាតិ
ក្រសួង ហាមរឿងចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបាឋកថា តាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធរបស់ក្រសួងផងដែរ។
នៅក្នុងបាឋកថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពិសេសការស្ថាបនាផ្លូវ ត្រូវតែមានគុណភាពតាមស្តង់ដា។
ថ្លែងក្នុងបាឋកថានាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកឡើងវិញអំពីប្រវត្តិដំបូងនៃការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដោយការចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) សំដៅពង្រឹង និងពង្រីកកិច្ចសហការ និងទំនាក់ទំនងក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែឈានដល់ដំណាក់កាលថ្មីនេះ កម្ពុជាតម្រូវឲ្យមានការពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) ដោយក្នុងនោះ រួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀត ព្រមទាំងកំពុងកសាងផ្លូវថ្មីពីវាលវែងទៅខេត្តកោះកុង (ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដើម ឲ្យសមស្របតាមកំណើន សេដ្ឋកិច្ចរបស់ប្រទេស។
លោកបានលើកឡើងដែរថា ក្រសួងបានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថា ក្រសួង មិនទទួលយកផ្លូវធ្វើមុខ ខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោលគឺត្រូវធ្វើផ្លូវឲ្យមានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងផងដែរអំពី គម្រោងសិក្សាលើការពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចឲ្យនាវាខ្នាតធំអាចចូលចតបាន សំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកបណ្ដាក់ទុន និងទស្សនាខេត្តនេះឲ្យកាន់តែច្រើនថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍផែនការមេភស្តុភារកម្មកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងវិស័យភស្តុភារកម្មនៅក្នុងតំបន់ និង ពិភពលោក ដោយហេតុថា កម្ពុជា មានទីតាំងភូមិសាស្ត្រអំណោយផល ឋិតនៅចំ ចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់អាស៊ាន។ បច្ចុប្បន្នក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញសម្រាប់ជំហានទី១ និងជំហានបន្ទាប់នៅខេត្ត ព្រះសីហនុ។
ទាក់ទងនឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោកទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ក្រសួងបានរៀបចំជញ្ជីងអចល័ត និងជញ្ជីងស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនាំឲ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបានធ្វើយុទ្ធនាការដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងការផលិតខ្សែវីដេអូអប់រំខ្លីៗ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដាំផ្ញើឲ្យកម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាលយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងគួរចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗដោយឆន្ទៈនិងធ្វើឲ្យបាន បើធ្វើមិនបានកុំធ្វើ និងសំដីឥតប្រយោជន៍ នាំឲ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឲ្យជាតិរុងរឿង៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល