ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានី ត្រៀមចាក់វ៉ាក់សាំងដូសជំរុញ ជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មានការរៀបចំកិច្ចប្រជុំស្ដីពី ការត្រៀមចាក់វ៉ាក់សាំងដូសជំរុញ ជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមានសមាជិកចូលរួមចំនួន ២៧០ នាក់។
ការចាក់វ៉ាក់ស៊ាំងដូសជំរុញ ត្រូវបានធ្វើឡើងយោងតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តរក្សានូវនិរន្តរភាពនៃដំណើរការប្រទេសជាតិប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាពថ្មីរួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ។
តាមរយៈការចាក់វ៉ាក់ស៊ាំងលើកនេះ នឹងមានសិស្សានុសិស្សចំនួន ២៣៩ ៨៦៣ នាក់នឹងទទួលបានការចាក់ដូសជំរុញ ដែលនឹងចាប់ផ្តើមថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចូលរួមសហការសម្របសម្រួលក្នុងការផ្តល់ដូសជំរុញជូនដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីឱ្យកម្ពុជាអាចដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ពីការរាតត្បាតដោយជំងឺកូវីដ-១៩៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ