Connect with us

ព័ត៌មានជាតិ

មន្រ្តី​អាជ្ញាធរជាតិអប្សរា ទទួលការបណ្ដុះបណ្ដាលគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ពីអ្នកជំនាញកូរ៉េ

បានផុស

នៅ

មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន ១៥នាក់ បានទទួលការបណ្ដុះបណ្ដាល ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ដ, ការសិក្សាទៅលើស្រទាប់ដី និងការប្រើប្រាស់ ម៉ាស៊ីន GPR, DCPT, MASW នៅតាមបុរាណដ្ឋាន ពីអ្នកឯកទេសពីប្រទេសកូរ៉េ។ នេះតាមការឱ្យដឹង ពី អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

រូបភាព៖ ភោគ ជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jeoung Jae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានឱ្យដឹងថា គម្រោង​បណ្ដុះបណ្ដាល​ប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី មានរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការសិក្សា​លក្ខណៈដី ការរៀបចំដី ការអង្កេតដី លក្ខណៈភូមិសាស្រ្ដ ការវិភាគលើទឹកក្រោមដី និងលើដី និង ការប្រើប្រាស់ឧបករណ៍ដើម្បីវិភាគ។ល។

ក្រៅពីសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ ក៏បានចុះទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់នៅការដ្ឋាន ព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូផងដែរ។ គម្រោងខាងលើបានជ្រើសរើសទីតាំងនេះ ដោយព្រះលានជល់ដំរី និង ក្រុមប្រាសាទព្រះពិធូ​ជាគម្រោងដែលកំពុងធ្វើការជុសជុលដោយ​បានការគាំទ្រនិង កិច្ចសហប្រតិបត្តិការពីស្ថាប័ន ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF)។

លោក Jang Cheol-Hee មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រវារី និងវិស្វកម្ម នៃស្ថាប័ន KICT មានប្រសាសន៍ថា ប្រព័ន្ធធារាសាស្រ្ដ មានសារសំខាន់សម្រាប់ប្រទេសនីមួយៗ ហើយវាកាន់តែសំខាន់ សម្រាប់ប្រទេសដែលមានអគារខ្ពស់ៗ ដូចជាកូរ៉េជាដើម។ លោកបន្តថា វាជាចំណុចល្អមួយដែលកម្ពុជា អាចរៀនពីការងារគ្រប់គ្រងទឹកពីប្រទេសកូរ៉េ ដើម្បីទទួលបានចំណេះដឹងសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ចំពោះស្ថានភាពប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី លោក Jang Cheol-Hee ពន្យល់ថា ដីមានស្ថានភាពមិនសូវជ្រាបទឹកល្អ ដែលត្រូវការសិក្សាបន្ថែមទៀត ដើម្បីរកដំណោះស្រាយ ដើម្បីបញ្ជៀសទឹកពេលមានទឹកជន់ច្រើន។

សិក្ខាកាមមួយរូបដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល គឺលោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា វាយតម្លៃខ្ពស់ចំពោះការសិក្សានេះ។ លោកយល់ថា ជាការល្អប្រសើរសម្រាប់បុគ្គលិក មន្រ្តី អាជ្ញាធរជាតិអប្សរា ដែលទទួលការបណ្ដុះបណ្ដាលបន្ថែមដែលអាចពង្រឹងចំណេះដឹង និងវិធីសាស្រ្ដក្នុងការចូលរួមអភិរក្សក្នុងតំបន់អង្គរ។

រយៈពេល៤ថ្ងៃនេះ លោកបានរៀនពីការប្រើប្រាស់ឧបករណ៍បង្ហាប់ដី ការកិនបង្ហាប់ដី ក្នុងកម្រិតណា ឱ្យសមស្របតាមប្រភេទដី។ ការសិក្សាពីប្រភេទដីក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ឧបករណ៍ស្កែន ដើម្បីមើលពីស្ថានភាពដី ប្រភេទដីខ្សាច់ ប្រព័ន្ធទឹក និងថ្មបុរាណដែលសេសសល់នៅក្រោមដីជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ដាណឺម៉ាក សោកស្ដាយ​ដែល​ព្រងើយកន្ដើយ​ដាក់ Greenland អស់​រាប់​ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

សន្តិសុខសង្គម១៤ នាទីutes មុន

នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌ​​ដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ រកឃើញវត្ថុតាងមួយចំនួន

កីឡា១ ម៉ោង មុន

ស្មាត់ឆ្នើម​៨​រូប​​គួរឲ្យចាប់អារម្មណ៍​ ក្នុងតេជោលីគ​ ចាប់ផ្តើមថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ 

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៩ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ១៩ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម