ព័ត៌មានជាតិ
ឯកអគ្គរាជទូត៣រូប ត្រូវបានតែងតាំងជាអគ្គនាយកថ្មីនៅក្រសួងការបរទេស ក្រោយចប់អាណត្តិ
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្លាស់ប្ដូរមន្ត្រីជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំនៅបណ្ដាប្រទេសជាមិត្តនានា ក្រោយឯកអគ្គរាជទូតចាស់បានចប់អាណត្តិបេសកកម្ម។ ក្នុងនោះ ក្រសួងការបរទេសក៏បានផ្ទេរ និងតែងតាំងតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរទាំងថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ខណៈអតីតឯកអគ្គរាជទូតចំនួន៣រូបបានផ្ទេរ មកកាន់តួនាទីជាអគ្គនាយកថ្មី។

លោក ចឺយ វិចិត្ត អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ដែលបានចប់អាណត្តិបេសកកម្ម កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានតែងតាំងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជំនួសលោក ទាន សំណាង។ រីឯ លោក ទាន សំណាង ត្រូវបានផ្ទេរមកកាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ វិភាគ និងព្យាករណ៍។

ចំណែក អតីតឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំលេខាធិការដ្ឋានអាស៊ាន លោក យៀប សំណាង បានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន ជំនួសលោក ស៊ឹម វីរៈ ដែលត្រូវដំឡើងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ប៉ុន្តែក្រោយមក ពោល គឺនៅអំឡុងខែមករា ឆ្នាំ២០២៣ លោក ស៊ឹម វីរៈ បានផ្ទេរមកធ្វើជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែក លោក ឈូក ប៊ុណ្ណា ដែលជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ា ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា ជំនួសលោក ណី សំអុល។

ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់ចំនួន ៥រូបផ្សេងទៀត នៅរក្សាតួនាទីដដែលជាអគ្គលេខាធិការ និងជាអគ្គនាយក ដែលរួមមាន៖ លោក សន ច័ន្ទរិទ្ធី ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចេង ម៉ានិត ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក ងួន សុខវេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក លោក ថូ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន និងលោក សុក ជា ជាអគ្គាធិកានៃអគ្គាធិការដ្ឋានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង