Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ៖ ការអនុវត្តរបបសោធននឹងធ្វើឱ្យកម្ពុជាក្លាយជាសង្គមមួយទំនើប និងប្រកបដោយសមធម៌

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការអនុវត្តរបប​សន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារនឹងធ្វើឱ្យកម្ពុជាក្លាយទៅជាសង្គមមួយទំនើប និងប្រកបដោយសមធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកវេទិកាធនធានមនុស្ស ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយយូរ៉ូឆេម កម្ពុជា និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ នេះ លោករដ្ឋមន្ត្រីបានបន្តថា «ក្នុងការអនុវត្តរបបសោធននេះកម្ពុជានឹងក្លាយជាសង្គមមួយដែលមានសមធម៌រវាងការងារគ្រប់ប្រភេទទាំងការងារសាធារណៈ និងការងារក្នុងវិស័យឯកជន។ នេះហើយជាអ្វីដែលខ្ញុំសង្ឃឹមថា ក្មួយៗកម្មករនិងយោជិតធ្វើការតាមរោងចក្រសហគ្រាសចង់បាន។ចំណែករាជរដ្ឋាភិបាលនិយោជកតាមគ្រឹះស្ថានទាំងអស់ក៏ចង់បានហើយសង្ឃឹមថា កិច្ចការងារនេះនឹងបន្តទៅមុខដោយរលូន»។ លោករដ្ឋមន្ត្រីបានបន្តថា នៅពេលដែលការអនុវត្តរបបសោធននេះដោយរលូនធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាវាមានចិរភាព។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គោលនយោបាយស្តីពីរបបសន្តិសុខសង្គមនេះ គឺជំរុញការអនុវត្តការគាំពារសង្គមឱ្យមាន​ផាពកាន់តែរឹងមាំដល់ការគាំពារសន្តិសុខសង្គមសម្រាប់ប្រាក់ចំណូលដោយសារការឈឺថ្កាត់ គ្រោះថ្នាក់ការងារ ពិការភាព
និកម្មភាពនិងចាស់ជរាឱ្យមានភាពគ្រប់ជ្រុងជ្រោយកាន់តែទទួលទូលំទូលាយកាន់តែប្រសើរព្រមទាំងអាចគ្រប់គ្រងប្រជា​ជនគ្រប់រូបពិសេសប្រជាជនក្រីក្រនិងងាយរងគ្រោះ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីសម្រេចបានគោលដៅការបន្តអភិវឌ្ឍន៍ការពង្រឹងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្តុំសង្គតភាពប្រសិទ្ធភាពតាមរយៈការផ្តល់ងាទិភាពទៅលើការពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូបទាំងសេដ្ឋកិច្ចនិងប្រព័ន្ធនិងក្រៅប្រព័ន្ធការសិក្សាពិនិត្យលើលទ្ធភាពបង្កើត​របបសន្តិសុខសង្គមថ្មីៗនិងការធ្វើបដិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការផ្តើ់សេវាកាន់តែប្រសើរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាក់ស្តែងរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់របបប្រាក់សោធនសម្រាប់កម្មករនិយោជកចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០២២និងបានប្រមូលវិភាគទានពីថ្ងៃទី១តុលាឆ្នាំ២០២២កន្លងទៅនេះគឺជាសមិទ្ធិផលថ្មីប្រវត្តសាស្ត្ររបស់កម្ពុជានាំឱ្យប្រព័ន្ធសន្តិសុខសង្គមមានលក្ខណៈពេញលេញសម្រាប់កម្មករនិយោជិតគ្រប់រូប។

គួរបញ្ជាក់ថា ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារននេះតម្រូវឱ្យបង់វិភាគទានចំនួន៤ភាគរយក្នុងនោះកម្មករនិយោជិតត្រូវបង់២ភាគរយនិងនិយោជកបង់ទាន២ភាគរយដែរ។ ប្រាក់ដែលនិយោជកបង់២ភាគរយនេះអ្នកដែលទទួលផលគឺកម្មករដោយទទួលបានប្រាក់៤ភាគរយស្មើនឹង១០០ភាគរយនៅពេលដល់អាយុចូលនិវត្តន៍៦០ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម