Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ៖ ប្រទេសជាតិ មាន​សន្តិភាព​ពេញលេញ ទើប​មានឱកាស កសាង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន​រុងរឿង​

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ ទើប​គ្រប់គ្នា មានឱកាស​ក្នុង​ការរកស៊ី​ទទួលទាន និង​កសាង​អភិវឌ្ឍន៍​ប្រទេស​អោយ​រីកចម្រើន​រុងរឿង​បាន​។ ​ដូច្នេះ​ត្រូវ​គ្នា​រក្សា​សន្តិភាព​នេះ អោយបាន​គង់វង្ស​។

This image has an empty alt attribute; its file name is image.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សាខា​គណបក្ស ក្រុមហ៊ុន ពិភព​ដី​មាស គ្រុប​ចំនួន​៣៥០​នាក់ នា​រសៀល​នៅ​ថ្ងៃទី​០៣ កុម្ភៈ​ឆ្នាំ​២០២៣ នៅ​មន្ទីរ​បក្ស​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ការ​ចូលរួមរ​បស់បង​ប្អូន​ទាំង​ចំនួន​៣៥០​នាក់ ដែល​បានមក​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅពេលនេះ គឺ​បញ្ជាក់​អោយឃើញ ពី​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន ក្នុង​ការ​ថែរក្សា​កេរ្តិ៍​ដំណែល​និង​សមិទ្ធផល​របស់​ដូនតា​យើង​ពីមុនមក នោះ​គឺ​ថែរក្សា ការពារ​សន្តិភាព ដែល​រកបាន​មក​ដោយ​លំបាក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ មាន​សន្តិភាព គឺមាន​អ្វី​គ្រប់យ៉ាង ចង់​រកស៊ី​ទទួលទាន រៀនសូត្រ ចង់​ធ្វើដំណើរ​ទៅណា​មក​ណា​ដោយ​សេរី មិន​ភ័យខ្លាច​អ្វី​ទាំងអស់​។

បន្ថែម​ពី​នេះ ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង ក៏បាន​មានប្រសាសន៍​លើកឡើង​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​របប​ប៉ុល ពត ដែល​រស់​នៅ​ក្នុង​ភាពភ័យខ្លាច​និង​ស្រេកឃ្លាន​ន​បំផុត និង​បានលើកឡើង​ពី​គុណបំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​តស៊ូ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ​។ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​មួយ​ទៅបាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​មើល​ឃើញ​ថា មានតែ​ប្រទេស​មាន​សន្តិភាព​ទេ ទើប​យើង​អាច​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​រីកចម្រើន ជឿនលឿន​បាន។ ដូច្នេះ​ហើយ ទើប​សម្តេច​លះបង់​គ្រប់​បែប​យ៉ាង រហូត​យក​អំណាច​រប​ស់ស​ម្តេច​មក​ដា​ក់លើ​ជើងពាន បង្កើត​អោយមាន​ការបោះ​ឆ្នោត ដោយ​សេរី ពហុបក្ស និង​ជា​បន្ត​បន្ទាប់​មក​ទៀត ដោយ​អនុវត្ត គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច ទើប​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា មានឱកាស​ក្នុង​ការកសាង អភិវឌ្ឍន៍​ប្រទេស រីកចំរើន​រុងរឿង​មកដល់​បច្ចុប្បន្ននេះ​។

លោក​ឃួ​ង ស្រេង បាន​សូម​អោយ​សមាជិក​ម្នាក់​ក្លាយ​ជា​សន្លឹកឆ្នោត​១​សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះឆ្នោត​២០២៣​ខាងមុខនេះ ដើម្បី​យើង​មានឱកាស​កសាង​អភិវឌ្ឍន៍​ប្រទេស អោយ​រីកចម្រើន​រុងរឿង​បន្ថែមទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៦ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥៥ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម