Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រស់នៅ​បុរី​កីឡា​សប្បាយចិត្ត​ ពេល​បាន​កម្មសិទ្ធិ​លំនៅឋាន​ស្របច្បាប់

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ លោកយាយ ប៊ិន អ៊ី​ម រស់នៅក្នុង​បុរី​កីឡា​បាន​លើកដៃ​សំពះ​ឆ្លើយតប​ទៅ​និង​លោក លឹម ពី ប្រធានការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ ​ខ​ណៈ​ដែល​លោក​ចុះទៅ​បំពេញការងារ​ចុះបញ្ជី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ថា លោកយាយ​សប្បាយ​ចិត្តរ​ក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ​នៅ​ពេ​លដែល​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​កីឡា​ស្ថិត​ក្នុង​ទឺ​កដី​ ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​ បាន​កាន់កាប់​ដោយ​ស្របច្បាប់​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យាយ ប៊ិន អ៊ី​ម បាន​បន្តថា​ អ្វី​ដែល​លោកយាយ​សែន​ពេញ​ចិត្ត​នោះ​ គឺ​កាយវិការ​របស់​មន្ត្រីរាជកា​រ​ចុះ​មក​វាស់​វែង​ដីធ្លី​ពិសេស​គឺ​លោក ក្មួយ លឹម ពី បាន​ជួប​សំណេះសំណាល​ជាមួយ​លោកយាយ​ដោយ​ម្រាមដៃ​ដប់​របស់​លោក​ក្មួយ​គឺ​សំពះ​លោកយាយ លោកតា រួម​ទាំង​ប្រជាពលរដ្ឋ​ដោយ​ភាព​ស្និទ្ធស្នាល​និង​រាក់ទាក់​បំផុត​។

ចំណែក​លោកយាយ ប៉ោ ហុង​គី វិញ​បាន​បញ្ជាក់​ថា ​លោកយាយ​និង​កូនចៅ​រួម​ទាំង​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​កីឡា​សូម​សំដែង​នូវ​ការ​ដឹងគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បានសម្រេច​ផ្តល់​កម្មសិទ្ធិ​គ្រប់គ្រង​លំនៅ​ដោយ​ស្របច្បាប់​ហើយ​ថែមទាំង​មិនចាំបាច់​ចំណាយ​ថវិកា​ពី​ប្រជាពលរដ្ឋ​ទៀតផង​។

លោកយាយ​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​បុរី​កីឡា​សូម​សន្យាថា​ នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ដឹកនាំ​ប្រទេស​ត​ទៅមុខទៀត ព្រោះ​សម្តេច​និង​ហើយ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សន្តិភាព​ដល់​ថ្ងៃនេះ។

ដោយឡែក​លោក លឹម ពី បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពេញចិត្ត​និង​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ចុះ​មក​បំពេញការងារ​ជូន​អង្គភាព​ដែល​ដឹកនាំ​ផ្ទាល់​ពី​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​។​ ហើយ​មន្ត្រីរាជការ​ម្នាក់ៗ​មក​បំពេញការងារ​ដោយ​សប្បាយរីករាយ​ព្រោះ​ជា​ភារកិច្ច​បម្រើ​ជាតិ​និង​ប្រជាជន​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម