Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួ​ង ស្រេង​និង​ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាម​ហ៊ឹង

បានផុស

នៅ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ និង​ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោកជំទាវ សូម​ផ្ញើ​សារលិខិត ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​របស់លោក​ជំទាវ ប៊ុន សុថា ហៅ ប៊ុន សាម​ហ៊ឹង ប្អូនស្រី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ដោយ​រោគាពាធ នៅវេលា​ម៉ោង ៦​និង​១៣​នាទី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣។

យើងខ្ញុំ​ពិតជា​មាន​សេចក្តី​តក់ស្លុត និង​សោកស្តាយ​យ៉ាងខ្លាំងបំផុត​ចំពោះ​មរណភាព​របស់លោក​ជំទាវ ដែល​នេះ​គឺជា​ការបាត់បង់​នូវ​ឧត្ដម​ភរិយា មាតា មាតា​ក្មេក និង​ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌ មាន​គុណូបការៈ​ដ៏​ជ្រាលជ្រៅ និង​ជាទីគោរព ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​កូនៗ ចៅៗ ដែល​កន្លងមក លោកជំទាវ បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី តស៊ូ ពុះពារ​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុង​សព្វបែបយ៉ាង​ដល់​ក្រុមគ្រួសារ ព្រមទាំង​ផ្ដល់នូវ​ឱវាទ​អប់រំ​ទូន្មាន ភាពកក់ក្ដៅ និង​សេចក្ដី​ស្រលាញ់​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនៗ ចៅៗ​ឱ្យបាន​ក្លាយជា​បញ្ញវន្ត​ដ៏​ប្រពៃ ជា​ពលរដ្ឋ​ដ៏​ល្អ​។

លើស​ពី​នេះ​ទៅ​ទៀត មរណភាព​របស់​លោក​ជំទាវ ក៏​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​សង្គមជាតិ ដែល​លោកជំទាវ​បាន​ខិតខំ​បំពេញការងារ និង​ចូលរួម​អភិវឌ្ឍន៍​ជូន​ជាតិ​មាតុភូមិ​។

ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ ដោយ​សេចក្តី​សង្វេគ​ជាទីបំផុត និង​សូម​ឧទ្ទិស​បួងសួង សូមឱ្យ​វិញ្ញាណក្ខន្ធ​របស់លោក​ជំទាវ បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​បញ្ជាក់​ថា សព​លោកជំទាវ ត្រូវ​តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៨៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ សព​នឹង​ដង្ហែ ទៅ​បញ្ចុះ​នៅ​វត្ត​បទុម​វ​តី នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ១៣ នាទីutes មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាប់ដួលលើឆាក! យក់ ថិតរដ្ឋា យករឿងនេះទុកជាមេរៀនតឿនស្មារតី ទោះកាលៈទេសៈអ្វី ត្រូវនឹងធឹងដោះស្រាយ

Sokha Hotels

ព័ត៌មានពេញនិយម