ព័ត៌មានជាតិ
អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង
អ្នកឧកញ៉ា ឃុន សៀ ប្រធានក្រុមហ៊ុន ឃុន សៀ គ្រុប អភិវឌ្ឍន៍ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងបុគ្គលិកក្រុមហ៊ុនទាំងអស់សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាម ហ៊ឹង ប្អូនស្រីសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធនៅវេលា ម៉ោង ៦ និង១៣ នាទីល្ងាច ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះមរណភាពរបស់លោកជំទាវដែលនេះគឺជា ការបាត់បង់នូវឧត្ដមភរិយា មាតា មាតា ក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈ ដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗចៅៗ ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី តស៊ូ ពុះពារ ចិញ្ចឹម បីបាច់ ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មានភាពកក់ក្ដៅ និងសេចក្ដី ស្រលាញ់ដ៏ធំធេង មិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗ ឱ្យបាន ក្លាយជាបញ្ញវន្តដ៏ប្រពៃជាពលរដ្ឋដ៏ល្អ។
លើសពីនេះទៅទៀតមរណភាពរបស់លោកជំទាវក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិដែលលោកជំទាវបាន ខិតខំ បំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសូមឱ្យ វិញ្ញាណក្ខន្ធ របស់លោកជំទាវបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សពលោកជំទាវត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ ៦៦ ផ្លូវ លេខ ៥២៨ កែង និង ផ្លូវ លេខ ២៨៥ សង្កាត់ បឹងកក់ ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ សពនឹងដង្ហែរទៅបញ្ចុះនៅវត្តបទុមវតីនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ