ព័ត៌មានជាតិ
កម្ពុជាដាក់ទិសដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេត្រឹមឆ្នាំ ២០៣០
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាប្រធានក្រុមបច្ចេកទេសសម្រាប់ជំងឺថ្លើមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤កម្ភៈនេះថា ក្រសួងសុខាភិបាលបានដាក់ទិសដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខ ស្របទៅតាមផែនការរបស់អង្គការសុខភាពពិភពលោក។
ការប្តេជ្ញាលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខនេះ ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្ត្រមួយចំនួនក្នុងនោះរួមមាន ការអប់រំផ្សព្វផ្សាយអំពីការបង្ការនិងរបៀបឆ្លងជំងឺរលាកថ្លើមប្រភេទបេនិងសេដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងលើកទឹកចិត្តឲ្យមកប្រើប្រាស់សេវាព្យាបាលជំងឺនៅតាមមណ្ឌសុខភាពមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យជាតិ។
ក្រៅពីនេះយើងមានសម្ភារមន្ទីរពិសោធន៍ដើម្បីធ្វើតេស្តអ្នកជំងឺរកជំងឺថ្លើមប្រភេទបេនិងសេដោយធ្វើតេស្តរហ័សនិងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើតនិងតាមដានការវិវត្តនៃជំងឺនិងការផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលជំងឺ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា លើសពីនេះយើងត្រូវពង្រឹងធនធានមនុស្សក្នុងការពិនិត្យ និងព្យាបាលជំងឺរលាកថ្លើមប្រភេទសេនិងបេនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងពង្រឹងវិភាគទិន្នន័យក៏ដូចជាការគ្រប់គ្រង់ទិន្នន័យឱ្យបានល្អ ដើម្បីទទួលបានព័ត៍មានបានគ្រប់ជ្រុងជ្រោយសម្រាប់អនុវត្តលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេទៅតាមជំហានៗនិងអនុវត្តការងារជាបន្តបន្ទាប់។
លោក វេជ្ជបណ្ឌិត បានបន្ថែមថា ក្រសួងនឹងធ្វើការសហការជាមួយដៃគូពាក់ព័ន្ធដើម្បីស្វែងរកឱសថព្យាបាលអ្នកជំងឺឱ្យសមស្របនិងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តការកៀគរជាមួយវិស័យឯកជនិងវិស័យសាធារណៈដើម្បីធ្វើយ៉ាងណាឱ្យការងារលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខ។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងក៏នឹងបង្កើតឱ្យមានប្រព័ន្ធតាមដានសម្រាប់ឃ្លាំមើលសកម្មភាពការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនេះ ដើម្បីធ្វើការវាយតម្លៃការងារដែលបានអនុវត្តនៅឆ្នាំបន្តបន្ទាប់ផងដែរ។
ចំណែកលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្លាប់បានមានប្រសាសន៍ថា ក្រសួងបានតាំងចិត្តជួយដល់កម្មវិធីជំងឺរលាកថ្លើមប្រភេទបេនិងសេនេះ ធ្វើណាឱ្យផែនការគ្របដណ្តប់សកម្មភាពក្នុងការលប់បំបាត់ជំងឺនេះចូលទៅក្នុងសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៃកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងនិងមិនឆ្លង។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថានៅពេលដែលក្រសួងដាក់បញ្ចូលទៅក្នុងកម្មវិធីហើយយើងមានអនុកម្មវិធីចុះទៅអប់រំប្រជាពលរដ្ឋនិងផ្សព្វផ្សាយជួនដល់ប្រជាពលរដ្ឋបានយល់ដឹង។
ជាមួយគ្នានេះដែរដើម្បីឆ្លើយតបនឹងបញ្ហានេះក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមមានការបង្កើតឱ្យមានក្រុមការងារបច្ចេកទេសសម្រាប់អនុម័តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ឆ្លើយតបទៅនឹងមេរោគថ្លើមបេនិងសេនិងបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការព្យាបាលជំងឺរលាកថ្លើម។ ចំណែកឱសថព្យាបាលជំងឺរលាកថ្លើមដោយវារស់ប្រភេទបេនិងសរសេរក៏ត្រូវបានដាក់ចូលក្នុងបញ្ជីឱសថសាវ័ន្តឆ្នាំ២០១៨ផងដែរ។
គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាចំនួនអ្នកដែលមានជំងឺរលាកថ្លើមប្រភេទវីរុសបេគឺមាន ៣ ភាគរយស្មើនឹង៤៧ម៉ឺន៥ពាន់នាក់ ក្នុងនោះមានអ្នកជំងឺស្លាប់ប្រចាំឆ្នាំប្រមាណ៣៦០៥នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន១,៦ភាគរយស្មើនឹង២៥ម៉ឺន៧ពាន់នាក់ក្នុងនោះមានអ្នកស្លាប់ប្រចាំឆ្នាំប្រមាណ២៩៧៦នាក់។
លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ បានពន្យល់ថា ជំងឺថ្លើមប្រភេទសេនិងបេនេះភាគច្រើនឆ្លងតាមឈាមនិងការរួមភេទតាមរយៈការចាក់ថ្នាំឬបញ្ចូលឈាមដោយមិនមានសុវត្តិភាព។ ប៉ុន្តែមានការសិក្សាខ្លះដែរថាមានការឆ្លងតាមចំណីអាហារតែមិនមានភស្តុតាងណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។
យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យហើយពេលបរិភោគអាហារគួរតែកុំប្រើការដួសសម្លរួមគ្នាត្រូវដាក់វែកដូសដាក់រៀងៗខ្លួន ដើម្បីការពារជំងឺផ្សេងៗទៀតដែលឆ្លងតាមចំណីអាហារក្រៅពីជំងឺថ្លើមប្រភេទសេនិងបេដើម្បីការពារសុខភាពយើងទាំងអស់គ្នា។
លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋ គួរតែទៅធ្វើតេស្តជំងឺរលាកថ្លើមប្រភេទបេនិងសេតាមរយៈធ្វើតេស្តរហ័សនិងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើត ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាបើទុកយូរអាចប្រឈមទៅជាជំងឺរ៉ាំរ៉ៃដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាជំងឺក្រិនថ្លើមនិងមហារីក៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ជីវិតកម្សាន្ដ២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ