ព័ត៌មានជាតិ
តើអ្នកស្ម័គ្រចិត្តព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំការព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣លើកដំបូង កម្ពុជាបានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៧ពាន់នាក់ លើតួនាទីផ្សេងៗសម្រាប់ត្រៀមក្នុងមហាព្រឹត្តិការណ៍នេះឱ្យដំណើរការរលូនល្អ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ តើអ្នកស្ម័គ្រចិត្តទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-333-1024x683.png)
សម្រាប់អ្នកស្ម័គ្រចិត្តទាំង ៧ពាន់នាក់ គឺអាចជ្រើសរើសតាមតួនាទី ដែលខ្លួនចាប់អារម្មណ៍មានដូចជា ក្រុមការងារមួយណាក៏បាន, ក្រុមការងារពិធីបើក-បិទ, ក្រុមការងារពិធីការ, ក្រុមការងារស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, ក្រុមការងារផ្សព្វផ្សាយ និងព័ត៌មាន, ក្រុមការងារវេជ្ជសាស្ត្រកីឡា និងដូពីង, ក្រុមការងារទីលានប្រកួត, ក្រុមការងារទីផ្សារ និងចូលនូបត្ថម្ភ, ក្រុមការងារវប្បធម៌ បរិស្ថាន និងអប់រំកីឡា, ចុងក្រោយគឺ ក្រុមការងារហ្គេមព័ត៌មានវិទ្យា (Games IT Team)។
ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះនៅក្នុងផេកហ្វេសបុក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីអត្ថប្រយោជន៍ដែលទទួលបានសម្រាប់អ្នកស្ម័គ្រចិត្តមានដូចជា៖
-អាវយឺតចំនួន ២
-ខោចំនួន ២
-មួកចំនួន ១
-កាតាបចំនួន ១
-លិខិតថ្លែងអំណរគុណ
-បទពិសោធន៍ការងារ
-ផ្គត់ផ្គង់អាហារ ដោយបានគិតគូរដល់បងប្អូនខ្មែរឥស្លាម និងអ្នកមានប្រតិកម្មអាហារផ្សេងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-332-925x1024.png)
សូមជម្រាបថា ប្រសិនជាសាធារណជនមានចំណាប់អារម្មណ៍ចង់ចូលរួមការងារស្ម័គ្រចិត្តដើម្បីសម្របសម្រួលដល់ដំណើរការព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ អាចចុះឈ្មោះតាមរយៈ https://cambodia2023.com/km/volunteer-register និងបំពេញតាមលក្ខខណ្ឌផ្សេងៗ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច