Connect with us

ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូ DBST ជាង ៤គីឡូម៉ែត្រ កំពុងលេចរូបរាងឡើង ក្នុងសង្កាត់បាទី ក្រុងបាវិត

បានផុស

នៅ

(ខេត្តស្វាយរៀង): ផ្លូវកំពុងក្រាលកៅស៊ូDBSTមួយខ្សែប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ ដែលជាអំណោយ​របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បាននិងកំពុងលេចចេញជារូបរាងជាបណ្តើរៗ សម្រាប់ជាចំណងដៃថ្មីរបស់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី វ៉ា ចាន់ដាវី ពលរដ្ឋម្នាក់រស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត បានលើកឡើងថា ថ្នល់១ខ្សែនេះ កាលពីមុនមានការលំបាកខ្លាំងណាស់ នៅខែវស្សាមានទឹកដក់ត្រឹមជង្គង់ ពិបាកក្នុងការធ្វើដំណើរ។ ឥឡូវនេះបានរាជរដ្ឋាភិបាលមកធ្វើផ្លូវក្រាលកៅស៊ូមួយខ្សែនេះដោយបានចាក់កៅស៊ូ DBST ហើយក៏លែង​មានការលំបាកដល់ប្រជាជនទៀតហើយ។

អ្នកស្រី បានបន្តថា បងប្អូនប្រជាពលរដ្ឋទូទៅគឺជួបការលំបាកយូរហើយ តែក្រោយទទួលបានថ្នល់​ថ្មីគឺមានចិត្តសប្បាយរីករាយណាស់។

លោក គឹម ថុន ជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះក៏បានលើកឡើងផងដែរថា កន្លងមកផ្លូវនេះមាន​ការលំបាកចាប់ពីផ្លូវដងទង់ រហូតដល់ផ្លូវបាវិតនេះ។ ក្រោយឃើញ លោកចៅសង្កាត់ធ្វើផ្លូវល្អឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទោះបីជាពេលនេះមិនទាន់បានស្រួលក៏ពិតមែនប៉ុន្តែនៅពេលបានក្រាលកៅស៊ូហើយ នឹងស្រួលធ្វើដំណើរ។

សូមរំលឹកផងដែរថា ផ្លូវក្រាលកៅស៊ូDBST ប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាទី ក្រុងបាវិត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៧ខែ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម