ព័ត៌មានជាតិ
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមចរចាជុំទី៣ នឹងចាប់ផ្តើមនៅថ្ងៃទី ២០ កុម្ភៈ
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៣ កុម្ភៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារចរចាអន្តរក្រសួងទាំង ១១ក្រុម សំដៅត្រៀមចូលរួមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់នៅថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។

ថ្លែងក្នុងឱកាសនោះ លោកកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ និងប្រកបដោយស្មារតីបុរេសកម្ម របស់ក្រុមការងារ ដោយមានភាពបត់បែន និងទំនួលខុសត្រូវខ្ពស់ក្នុងគ្រប់ជុំចរចាកន្លងមក និងបានស្នើឱ្យបន្តស្មារតីដ៏ថ្លៃថ្លានេះសម្រាប់ជុំចរចាបន្ទាប់ ដើម្បីឈានសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្នុងពេលឆាប់ៗ ខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។

ជាមួយគ្នានេះ ប្រធានក្រុមការងារទាំង ១១ក្រុម ដែលជាថា្នក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីអន្តរក្រសួង-ស្ថាប័ន បានធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពការងារនៃជំពូកនីមួយៗរបស់ខ្លួន បន្ទាប់ពីការចរចាជុំទី២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅកម្ពុជា។
ជំពូកទាំងនោះ រួមមាន៖ ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិធានដើមកំណើតទំនិញ កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា ឧបាស្រ័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម និងច្បាប់និងស្ថាប័ន។
ផ្អែកតាមវឌ្ឍនភាពការងារដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មកទល់បច្ចុប្បន្ន អង្គប្រជុំមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង CAM-UAE CEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣ នាពេលខាងមុខ រីឯការចរចាលើការបើកច្រកទីផ្សារសម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវានឹងអាចបញ្ចប់ទៅបាន ក្នុងអំឡុងអន្តរកិច្ចប្រជុំ៕



-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?