ព័ត៌មានជាតិ
វណ្ណដា និង ឡូរ៉ា ម៉ម ស្ដាប់ឱវាទព្រះគ្រូ គូ សុភាព
តារាចម្រៀងរ៉េបលោក ម៉ាន់ វណ្ណដា និងស្ថាបនិកផលិតកម្មបារមី ឡូរ៉ា ម៉ម បានដឹកនាំក្រុមការងារ ស្កាត់ទៅ វត្តនិគ្រោធវ័នហៅវត្តគល់ទទឹងដើម្បីទស្សនា និងស្ដាប់ឱវាទរបស់ព្រះគ្រូ គូ សុភាព សម្រាប់តាំងអារម្មណ៍ ឲ្យមានសទ្ធាជ្រះថ្លា។

ការបង្ហាញខ្លួនដោយចិត្តជ្រះថ្លាផ្សាភ្ជាប់នៅក្នុងវិស័យព្រះពុទ្ធសាសនាពីសំណាក់កំពូលតារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា និង ឡូរ៉ា ម៉ម កាន់តែទទួលបានការកោតសរសើរ និងការគាំទ្រខ្លាំងថែមទៀតពីសំណាក់ មហាជន នៅគ្រប់ទិសទី។ នេះជាទង្វើរដ៏ល្អប្រពៃ និងគំរូសម្រាប់បណ្តាមជ្ឈដ្ឋានអ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះ។
ដោយឡែកងាកទៅចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុករបស់ព្រះគ្រូ គូ សុភាព បានចែករំលែករូបភាពបញ្ជាក់ពីទឹកចិត្តជ្រះថ្លារបស់ វណ្ណដា និងឡូរ៉ា ម៉ម ដូច្នេះថា ប្អូនប្រុស Vann Da – វណ្ណដា និងកញ្ញា Laura Mam អញ្ជើញមកទស្សនា និងស្ដាប់ឱវាទនៅវត្តនិគ្រោធវ័ន គល់ទទឹង។
ចំណែកកញ្ញា ឡូរ៉ា ម៉ម បានបញ្ចេញអារម្មណ៍ក្រោយទទួលស្ដាប់ឱវាទព្រះគ្រូ គូ សុភាព បែបនេះថា ថ្ងៃនេះ នាងខ្ញុំ និង Vann Da – វណ្ណដា ពិតជាមានសេចក្ដីសោមនស្ស និងអំណរគុណជាខ្លាំងដល់លោកគ្រូ Kou Sopheap ដែលបានដឹកនាំបង្រៀននិងផ្ដល់នូវបរិយាកាសដ៏ស្ងប់ស្ងៀមសម្រាប់តាំងអារម្មណ៍ឲ្យមានសទ្ធាជ្រះថ្លា សមាធិ ដាក់ខ្លួននិង មានអំណរគុណដល់គ្រប់យ៉ាងដែលពិភពលោកនេះបានផ្ដល់ឲ្យពួកយើង៕ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ