ព័ត៌មានជាតិ
មិនបាច់ទៅណាឆ្ងាយទេ! តាមរយៈវីង អ្នកអាចផ្ញើឬដកប្រាក់បានជិត១៩៥ប្រទេស
មិនចាំបាច់ធ្វើដំណើរឆ្ងាយ និងឈរតម្រង់ជួរនាំតែខាតពេលវេលាទៀតទេ ឥឡូវនេះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជាទៅសាច់ញាតិរបស់អ្នកជិត១៩៥ប្រទេស តាមរយៈភ្នាក់ងារវីង ដែលមានស្លាកសញ្ញា វេស្ទើនយូនៀន (Western Union) ព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនផ្សេងទៀត។
ជាមួយកិច្ចសហប្រតិបត្តិការរវាង ធនាគារឯកទេសវីង និង Western Union លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីង ដែលមានស្លាកសញ្ញា Western Union ដោយភ្ជាប់ជាមួយនឹងគណនីវីង បន្ទាប់មកបំពេញសំណុំបែបបទផ្ទេរប្រាក់ នោះលោកអ្នកអាចផ្ញើប្រាក់ពីកម្ពុជា ទៅជិត១៩៥ប្រទេសបានយ៉ាងងាយស្រួលបំផុត។ កាន់តែពិសេសទៅទៀតនោះ អ្នកក៏អាចដកប្រាក់បញ្ញើពីបរទេស តាមរយៈភ្នាក់ងារវីងបានយ៉ាងរហ័ស ផងដែរ។ ប្រសិនបើអ្នកមិនចង់ដកសាច់ប្រាក់ទេ លោកអ្នកគ្រាន់តែប្រើ លេខកូដទៅវីង (Code2Wing) ដោយចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកជ្រើសរើស “ផ្ទេរប្រាក់” បន្ទាប់មកទៀតជ្រើសរើស “លេខកូដទៅវីង” និង ជ្រើសរើស Western Union និងបញ្ចូលលេខកូដ១០ខ្ទង់ដែលបានពីអ្នកផ្ញើ នោះទឹកប្រាក់នឹងរត់ចូលទៅក្នុង គណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ផងដែរថា រាល់ការធ្វើប្រតិបត្តិការ Western Union ជាមួយវីងលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ Airpod ចំនួន៣រង្វាន់ និងនាឡិកា Apple Watch ចំនួន១រង្វាន់ ជារៀងរាល់ខែ រួមទាំងរង្វាន់ធំ iPad Pro ចំនួន១គ្រឿង ផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងរាប់ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ ខែកុម្ភៈឆ្នាំ២០២១។ ក្រុមការងារ ធនាគារឯកទេសវីងនឹងធ្វើការទំនាក់ទំនងទៅអ្នក ដែលមានសំណាងឈ្នះរង្វាន់ទាំងនេះ៕
អត្ថបទពាណិជ្ជកម្ម
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក