ព័ត៌មានជាតិ
លោក គួច ចំរើន ជំរុញឱ្យរួមគ្នាបញ្ចប់ជម្លោះដីធ្លីនៅខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ឱ្យចូលរួមសហការដើម្បីបិទបញ្ចប់ជាស្ថាពរ នូវករណីជម្លោះដីធ្លីទូទាំងស្រុក ក្រុង។
ថ្លែងក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកកំពង់សិលាខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីបិទបញ្ចប់សង្គ្រាមដីធ្លីបាន លុះត្រាតែមានការចូលរួមសហការ ពីសំណាក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីមូលដ្ឋាន ជាមួយរដ្ឋបាលស្រុក ក្រុង ស្ថាប័នជំនាញ និងរដ្ឋបាលខេត្តផងដែរ។

លោក គួច ចំរើន បានផ្ដាំផ្ញើដល់សាធារណជនដែលជាអ្នកកាន់កាប់ដី លំនៅឋានស្ថិតនៅក្នុងតំនប់ធ្វើការ វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធថា ដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។

លោកបានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែលពាក់ព័ន្ធដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើឱ្យចូលរួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្តឧត្តមមុនីវង្ស ហើយដល់ថ្ងៃផុតកំណត់ គណៈកម្មការរដ្ឋបាលសន្មតថា ទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះមាន ភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ។

លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានសំណូមពរដល់ម្ចាស់ក្បាលដីមួយចំនួនដែលនៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើសប្បទាន រឺបរិច្ចាគដីផ្នែកខ្លះ សម្រាប់ទុកធ្វើផ្លូវលូ បណ្ដាញផ្លូវរំដោះទឹក ដើម្បីបម្រើជាប្រយោជន៍រួម៕
អត្ថបទ ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត