ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ជំរុញមន្ត្រីជំនាញអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គមពិសេស
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បន្តអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អ សម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាចុងឆ្នាំ២០២១ខាងមុខ។
នេះជាការលើកឡើងរបស់លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃអង្គារទី១២ ខែមករា ឆ្នាំ២០២១នេះ នាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានបច្ចេកទេសក្នុងកិច្ចប្រជុំស្តីពីការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
ពិធីនេះមានការចូលរួមពីអស់លោកលោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត ទាំង១៧ លោកលោកស្រីប្រធានមន្ទីរស.អ.យ រាជធានី ខេត្ត ទាំង១៧ និងមន្ត្រីទទួលបន្ទុក រាជធានី ខេត្ត ទាំង១៧ សរុបចំនួន ៥១នាក់។ ខ្លឹមសារនៃកិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយដល់រដ្ឋបាលរាជធានីខេត្ត និងមន្ទីរស.អ.យទាំង១៧ ដើម្បីត្រៀមអនុវត្តនៅផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក៏ដូចជាការពង្រឹងសមត្ថភាព ដល់គ្រូបង្គោលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលបង្កើតបាននូវគំរូអនុវត្តល្អសម្រាប់វឌ្ឍនភាពជាតិ ក្នុងវិស័យពិការភាពនិងឆ្ពោះទៅកាន់ភាពឈានមុខលើការងារអត្តសញ្ញាណកម្មពិការភាព ក្នុងតំបន់អាស៊ាន នាចុងឆ្នាំ២០២១ខាងមុខ។
ក្នុងនាមលោករដ្ឋមន្ត្រី វង សូត លោក តូច ចាន់នីបានថ្លែងថា ជាមួយនឹងការចាប់ផ្តើមអនុវត្តកម្មវិធីនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើតឲ្យមានយន្តការអនុវត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីគាំទ្រផ្នែកបច្ចេកទេស ការសម្របសម្រួល និងការតម្រង់ទិសគោលនយោបាយ។ ចំណែកឯ នៅថ្នាក់ក្រោមជាតិវិញរដ្ឋបាលរាជធានីខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលក្រុងស្រុកខណ្ឌ មានតួនាទីក្នុងការកសាងសមត្ថភាព និងផ្សព្វផ្សាយ សម្របសម្រួល ការដោះស្រាយបញ្ហា និងការគាំទ្រដល់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៩ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»