ព័ត៌មានជាតិ
ផ្លូវប្របមាត់ទន្លេក្នុងស្រុកព្រែកប្រសព្វ នឹងបន្តចាក់កៅស៊ូសម្រួលធ្វើដំណើររបស់ពលរដ្ឋ
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវខេត្តលេខ ២៧៩ ប្របតាមដងទន្លេត្រើយខាងលិចក្នុងស្រុកព្រែកប្រសព្វ នឹងបន្តស្ថាបនាជាផ្លូវកៅស៊ូនៅឆ្នាំ ២០២៣ តាមផែនការអភិវឌ្ឍរបស់ខេត្ត។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះបានឲ្យដឹងថា កំណាត់ផ្លូវនេះចាក់កៅស៊ូបានមួយចំនួន និងកន្លែងខ្លះនៅជាគ្រួសក្រហមនៅឡើយ។ ផ្លូវខេត្តនេះឆ្លងកាត់ភូមិសាស្រ្តខេត្តក្រចេះមានប្រវែង ៧៣ គីឡូម៉ែត្រក្នុងនោះចាក់ក្រាលកៅស៊ូបានប្រវែងជាង ២២ គីឡូម៉ែត្រ និងនៅសល់ជាង ៥១ គីឡូម៉ែត្រជាផ្លូវគ្រួសក្រហម។

បើតាមលោក សាំង ប៊ុនថេន នៅឆ្នាំ ២០២៣ មន្ទីរសាធារណការខេត្តមានគម្រោងចាក់ក្រាលកៅស៊ូបន្តប្រវែង ២.៨ គីឡូម៉ែត្រនៅក្នុងឃុំកំពង់គរ ក្នុងស្រុកព្រែកប្រសព្វ។ ចំណែកកងវិស្វកម្មនឹងបន្តធ្វើប្រវែង ៣ គីឡូម៉ែត្រ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។
ដោយឡែកក្រុមហ៊ុនចិនក្នុងកញ្ចប់ជំហានទី ២ ក៏មានគម្រោងចាក់កៅស៊ូប្រវែង ១៣.៧ គីឡូម៉ែត្រ។ ដូចនេះកំណាត់នៅសល់នឹងអនុវត្តធ្វើតាមផែនការនៅឆ្នាំបន្តបន្ទាប់។

គួរបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ ២៧៩ ជាបណ្ដាញផ្លូវលំតភ្ជាប់ពីខេត្តកំពង់ចាមដល់ខេត្តក្រចេះតាមបណ្ដោយខាងលិចដងទន្លេមេគង្គមានប្រវែងសរុបជាង ១៣៦,៩គីឡូម៉ែត្រ។ កាលពីមុនផ្លូវនេះជាប្រភេទផ្លូវលំក្រាលក្រួសក្រហម សម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅដែលស្ថិតនៅខាងលិចទន្លេមេគង្គ។
យ៉ាងណាមិញ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះដែលបានបើកការដ្ឋានសាងសង់នៅដើមឆ្នាំនេះ ភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិចមកស្រុកព្រែកប្រសព្វ នឹងជំរុញការធ្វើចរាចរណ៍កាន់តែមមាញឹក។ ផ្លូវនេះតភ្ជាប់ជាមួយផ្លូវ ៦០B ពីខេត្តក្រចេះទៅខេត្តកំពង់ធំដើម្បីភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្មបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង