ព័ត៌មានជាតិ
លោក ស ថេត៖ ក្នងនាមជានគរបាលជាតិត្រូវតែគោរព និងអនុវត្តវិន័យឲ្យបានត្រឹមត្រូវ
ក្នុងនាមជាកងកម្លាំងនគរបាលជាតិ គឺត្រូវតែគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ និងកិត្តិយសរបស់នគរបាលជាតិ។ នេះជាការណែនាំរបស់លោក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ។

ក្នុងពេលដឹកនាំកងកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៅព្រឹកថ្ងៃចន្ទនេះ លោក ស ថេត បាន ណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឲ្យខ្លី និងស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ។ លោក ស ថេត បន្ថែមថា កត្តាដែលសំខាន់នោះ គឺការចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ដើម្បីមុខម៉ាត់ និងកិត្តិយសរបស់នគរបាលជាតិ។
ការណែនាំបែបនេះគឺមិនមែនជាលើកទី១ឡើយ តែជារឿយៗ ជាពិសេសក្នុងពេលដឹកនាំការគោរពទង់ជាតិនៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ស ថេត តែងតែបានណែនាំដល់លោក-លោកស្រីជាស្នងការរង លោក-លោកស្រីនាយការិយាល័យ និងកងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវប្រកាន់នូវវិន័យ និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីធានារក្សាបាននូវសេចក្ដីថ្លៃថ្នូរក្នុងនាមជាកងកម្លាំងនគរបាលជាតិ៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ