ព័ត៌មានជាតិ
លោក សុក ស៊ីផាន់ណា៖ ប្រមុខរាជរដ្ឋាភិបាលកំពុងជំរុញឱ្យមានលេខាធិការដ្ឋានRCEP នៅកម្ពុជា
លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការបង្កើតលេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP)នៅកម្ពុជា ដើម្បីអាចទាក់ទាញវិនិយោគនៃប្រទេសជាសមាជិកចូលមកក្នុងប្រទេស។ ការបង្កើតលេខាធិការដ្ឋាននេះ គឺអាចឲ្យប្រទេសជាសមាជិកមកប្រជុំនៅកម្ពុជា ហើយបានឃើញពីសមិទ្ធផល ភាពសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។

លោក សុក ស៊ីផាន់ណា នៅក្នុងកម្មវិធីបាឋកស្តីពី«ការធ្វើសេចក្ដីសង្ខេបស្ដីពីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ៖ សមិទ្ធផល និងបញ្ហាប្រឈម» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីចុងសប្តាហ៍មុន បានលើកឡើងថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ១០១២ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានកិច្ចចរចា ពីបណ្ដា១៥ប្រទេសដែលជាសមាជិកក្នុងការបង្កើតឱ្យមានលេខាធិការដ្ឋាន RCEP នៅកម្ពុជា។ ដោយឡែក ក្នុងនាមជាប្រធានអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី ៤១ កាលពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកឱកាសនោះលើកឡើងម្តងទៀតពីការជំរុញឱ្យមានលេខាធិការដ្ឋាន RCEPមួយនៅក្នុងប្រទេសកម្ពុជា។

បើតាមលោក សុក ស៊ីផាន់ណា នៅពេលដែលមានលេខាធិការដ្ឋានRCEPនៅកម្ពុជា គឺអាចជួយឱ្យកម្ពុជាទាក់ទាញ ប្រទេសជាសមាជិកទាំងអស់ចូលមកប្រទេសកម្ពុជាតាមរយៈកិច្ចប្រជុំនានា ពិសេស គឺកិច្ចប្រជុំផ្នែកពាណិជ្ជកម្ម។ នេះ គឹជាឱកាសដែលប្រទេសទាំងនោះ បានមើលឃើញដោយផ្ទាល់ពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយឈានដល់ការគៀរគរវិនិយោគិនមកវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានគូសបញ្ជាក់ថា ប្រសិនបើកិច្ចចរចាជំរុញបង្កើតលេខាធិការដ្ឋាននេះ អាចទទួលបានជោគជ័យ នោះពី២០ ទៅ៣០ ឆ្នាំខាងមុខ វានឹងកាន់តែអាចទាក់ទាញឱ្យប្រទេសដទៃចូលមកទស្សនាកម្ពុជាកាន់តែច្រើន៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ