ព័ត៌មានជាតិ
សហភាពអឺរ៉ុប អាចនឹងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដល់កម្ពុជាវិញ
សហភាពអឺរ៉ុប អាចនឹងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមាណ ២០% ដែលបានព្យួរនាពេលកន្លងទៅ មកឱ្យកម្ពុជាវិញ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងក្នុងកម្មវិធីធ្វើបាឋកស្តីពី«ការធ្វើសេចក្ដីសង្ខេបស្ដីពីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន៖ សមិទ្ធផល និងបញ្ហាប្រឈម»នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ។

លោក សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា ចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់ប្រទេសកម្ពុជា គឺរូបលោកបានទៅសហភាពអឺរ៉ុបជាច្រើន ច្រើនសារ ដើម្បីជជែកចរចាដោយផ្ទាល់ជាមួយគណៈកម្មការអឺរ៉ុប។ យ៉ាងណាក៏ដោយ ក្រោមការខិតខំប្រឹងប្រែងឡើងចុះទៅមករបស់លោកអស់រយៈពេល ២ឆ្នាំ គឺចុងបញ្ចប់ សហភាពអឺរ៉ុប បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាប្រមាណ២០% ប៉ុណ្ណោះ ។

លោកបានគូសបញ្ជាក់ថា៖ «បន្ទាប់ពីការកាត់ពន្ធរបស់សហភាពអឺរ៉ុបមកលើកម្ពុជា ត្រឹម១ខែ ជំងឺកូវីដ១៩ បានមកដល់ ដូច្នេះ ឥទ្ធិពលនៃការកាត់ពន្ធ ២០% ហាក់គ្មានន័យ ដែលចាត់ទុកថា ជាសំណាងរបស់ប្រទេសកម្ពុជា ព្រោះសហភាពអឺរ៉ុប មិនបានលើកមកនិយាយពីពន្ធទាំងអស់នោះ ដោយហេតុថា កូវីដ ១៩ បានគ្រប់ដណ្ដប់ប្រទេសទាំងមូល»។
បន្ថែមពីនេះ ក្រោយបរិបទនៃជំងឺកូវីដ ១៩ លោក សុក ស៊ីផាន់ណា បានលើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជា នៅតែបង្ហាញពីភាពទន់ភ្លន់ និងការគោរពចំពោះគ្នាទៅវិញទៅមក។ ក្រៅពីសហភាពអឺរ៉ុប លោក សុក ស៊ីផាន់ណា ក៏បានអះអាងថា កម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយអាមេរិក ព្រោះទីផ្សារអាមេរិកមានសារៈសំខាន់ខ្លាំងសម្រាប់កម្ពុជា៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី