ព័ត៌មានជាតិ
មន្រ្តីជំនាញខេត្តកោះកុង ប៉ាន់ស្មានថា ទិន្នផលត្រីកាម៉ុង អាចនឹងកើនឡើងច្រើនឆ្នាំនេះ
ក្រុមមន្រ្តីរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង និងក្រុមល្បាតក្នុងសហគមន៍ពាមក្រសោប បានប៉ាន់ស្មានរួមគ្នាថា ទិន្នផលត្រីកាម៉ុងឆ្នាំនេះ អាចនឹងកើនច្រើន ខណៈមានវិធានការទប់ស្កាត់ការនេសាទ នៅតំបន់ហាមឃាត់ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។
ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ខេត្តកោះកុង ដែលមានទំហំផ្ទៃក្រឡា ១.២៨៣ហិចតា ស្ថិតនៅភូមិសាស្រ្តឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានក្រុមមន្រ្តីជំនាញ ល្បាតទប់ស្កាត់បទល្មើសជាប្រចាំទៅផែនការរបស់ខ្លួន។
លោក ហ៊ឹម ឡា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ថា រយៈពេល ៤ខែ ចាប់ពីថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ ត្រីកាម៉ុង ដែលកំពុងរស់នៅក្នុងជម្រកសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប គឺដាក់ជាតំបន់ហាមឃាត់មិនឲ្យចូលនេសាទអំឡុងត្រីពងកូននោះទេ។ លុះដល់ផុតខែមីនាខាងមុខ ប្រជាពលរដ្ឋទាំងអស់ នឹងអាចនេសាទធម្មតាឡើងវិញ។
លោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានបន្ថែមថា ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់លោក សហការជាមួយក្រុមល្បាតរបស់សហគមន៍នេសាទពាមក្រសោប បង្កើនការត្រួតពិនិត្យក្រុមទូកនេសាទ ដែលល្មើសចូលលួចនេសាទត្រី ដោយយកវិធានការអប់រំណែនាំជាសិន។ ករណីមិនព្រមសហការនោះទេ នឹងមានវិធានការតាមផ្លូវច្បាប់។ កន្លងទៅ មានតែទូកមកពីមជ្ឃដានខាងក្រៅតំបន់សហគមន៍មកលួចនេសាទ។
ការផ្សព្វផ្សាយអប់រំណែនាំមន្រ្តីជំនាញ ត្រូវបានអ្នកនេសាទភាគច្រើនចូលរួមគោរពអនុវត្តបានល្អ ខ្លះទៀតមិនគោរពនោះទេ ដោយធ្វើកិច្ចសន្យាហាមចូលនេសាទជាថ្មី ដើម្បីរក្សានិរន្តរភាពធនធានជលផលមួយនេះបានគង់វង្ស។
ចំណែកឯលោក ម៉ី ថន ប្រធានសហគមន៍នេសាទពាមក្រសោប ស្រុកមណ្ឌលសីមា ក៏បានប៉ាន់ស្មានទុកជាមុនដែរថា ឆ្នាំនេះ ទិន្នផលត្រីកាម៉ុងអាចកើនច្រើនជាងឆ្នាំមុនៗ គ្រាវិធានការការទប់ស្កាត់ជាប្រចាំ ហើយក្រុមនេសាទទូទៅយល់ដឹងពីការរក្សាធនធានជលផល ដែលកំពុងមាន។
លោក ម៉ី ថន ឲ្យដឹងទៀតថា តាមការឃាត់សួរនាំអ្នក ដែលលួចនេសាទត្រីកាម៉ុងក្នុងដែនជម្រាកការពារអភិរក្ស ក្នុង ១មុង អាចយកត្រីបានពី ៣០ ទៅ ៥០គីឡូក្រាម។ តំបន់ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏មានសក្តានុពលមួយ សម្រាប់ត្រីកាម៉ុងពងកូន ដោយសារតែទីនោះមានជីវចម្រុះ និងល្បាយខ្សាច់ងាយនឹងត្រីពងកូនបាន។
ប្រជានេសាទ ដែលប្រកបរបរនេសាទត្រីកាម៉ុង នៅក្នុងតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោបទាំងអស់ ត្រូវបញ្ឈប់សកម្មភាពនេសាទជាកំហិតអំឡុងបិទការនេសាទ ក្នុងគោលបំណងដើម្បីគ្រប់គ្រងផលស្តុកត្រីកាម៉ុងឲ្យមាននិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឲ្យល្អប្រសើរ លើកកម្ពុស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ