ព័ត៌មានជាតិ
អ្នកជំនាញអូស្ត្រាលី និងអាមេរិក ផ្លាស់ប្តូរបច្ចេកទេសប្រើប្រាស់ សុនខល្បាត នៅកម្ពុជា
អ្នកជំនាញមកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក បានមកផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសហ្វឹកហ្វឺន និងប្រើប្រាស់សុនខល្បាតដល់គ្រូហ្វឹកហ្វឺនបច្ចេកទេសសុនខរបស់ស៊ីម៉ាក់ និងមន្ត្រីជំនាញបច្ចេកទេសសុនខរបស់កងកម្លាំងសមត្ថកិច្ច នៃស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណងពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសហ្វឹកហ្វឺន និងប្រើប្រាស់សុនខល្បាត ជូនដល់សិក្ខាកាមដែលជាគ្រូហ្វឹកហ្វឺនបច្ចេកទេសសុនខរបស់ស៊ីម៉ាក់ និងមន្ត្រីជំនាញបច្ចេកទេសសុនខរបស់កងកម្លាំងសមត្ថកិច្ច នៃស្ថាប័នពាកព័ន្ធ។ ជាមួយគ្នានេះ វគ្គហ្វឹកហ្វឺននេះក៏មានគ្រូឧទ្ទេសជំនាញសុនខល្បាតមកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសជាក់ស្តែង។

លោក ហេង រតនា បានបន្តទៀតថា ក្នុងភាពជាម្ចាស់ និងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍មួយចំនួន ជាពិសេសអង្គការ NPA ស៊ីម៉ាក់ បានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងគុណភាពមន្ត្រីបុគ្គលិកជំនាញបច្ចេកទេសសុនខរបស់ខ្លួន និងធ្វើការស្រាវជាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ដើម្បីពន្លឿនកិច្ចប្រតិបត្តិការបោសសម្អាតមីននិងគ្រាប់ និងប្រតិបត្តការផ្សេងៗទៀត រួមមាន បច្ចេកទេសសុនខហិតមីនខ្សែវែង (LLD) សុនខហិតគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ (EDD) សុនខហិតរកគ្រាប់ ជាតិផ្ទុះកែច្នៃ (IED) សុនខស្រាវជ្រាវបច្ចេកទេស (STD) និងសុនខស្រាវជ្រាវបច្ចេកទេស និងបោសសម្អាតគ្រាប់បែកចង្កោម (CTD) ជាដើម។ ថ្មីៗកន្លងទៅនេះ ដោយសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មណ្ឌលសុនខបានទទួលជោគជ័យគួរជាទីមោទនៈ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេស សុនខហិតរកអ្នកផ្ទុកវីរុសជំងឺកូវីដ-១៩ ផងដែរ។

គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ មានរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥ នាក់ មកពីនាយកដ្ឋាននគរបាលអន្តរាគមន៍ពិសេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជារការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានទ័ពពិសេស៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម