ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ជំរុញឲ្យអាជ្ញាធរ ខេត្តប៉ៃលិន ប្រុងប្រយ័ត្នចំពោះអ្នកដំណើរ ទើបត្រឡប់ពីក្រៅប្រទេស
ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំអក្សរ U លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរខេត្ត ប៉ៃលិន និងមន្ត្រីសុខាភិបាលខេត្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ការធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត។
លោកជំទាវ ឱ វណ្ណឌីន បានអររគុណចំពោះអាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដែលរហូតមកដល់ថ្ងៃនេះ ក្នុងខេត្តទាំងមូល មិនទាន់មាននណាម្នាក់ឆ្លងជំងឺកូវីដ-១៩ បន្តទៀតនោះឡើយ ហើយក៏មិនទាន់មានការបារម្ភខ្លាំងដែរ តែត្រូវគិតទៅមុខទៀត ពីព្រោះលទ្ធភាពនៃការចម្លង គឺតែងតែមាន ពិសេសអ្នកដំណើរមកពីប្រទេសក្រៅផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ករណីជំងឺកូវីដ-១៩ ដែលកម្ពុជារកឃើញកន្លងមកសុទ្ធសឹងជាករណីនាំចូល ដូច្នេះត្រូវរួមគ្នាបន្ថែមទៀត ជាពិសេសការត្រួតពិនិត្យទៅលើច្រកចេញចូល ដែលត្រូវតែពង្រឹងបន្ថែមទៀត។ លោកជំទាវក៏បានសំណូមពរ ដល់លោកស្រីអភិបាលខេត្ត ឲ្យពង្រឹងការធ្វើចត្តាឡីស័ក ហើយការធ្វើចត្តាឡីស័ក គឺមានសារៈសំខាន់ណាស់ ជាពិសេសត្រូវទប់ស្កាត់ ឲ្យបានចំពោះការរីករាលដាល់ជំងឺកូវីដ-១៩ ក្នុងនោះត្រូវអនុវត្តន៍នូវការរុករកអ្នកប៉ះពាល់ និងអ្នកដែលសង្ស័យមានជំងឺកូវីដ១៩ ឲ្យមកធ្វើចត្តាឡីស័ក ឲ្យបានគ្រប់១៤ថ្ងៃផងដែរ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណ ដល់លោកស្រី ឱ វណ្ណឌីន ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះមកបំពេញភារកិច្ច ក្នុងខេត្តប៉ៃលិន ក្នុងនោះលោកស្រីអភិបាលខេត្ត បានជម្រាបជូនលោកស្រីរដ្ឋលេខាធិការ ពីការខិតខំប្រឹងប្រែង ចូលរួមរវាងអាជ្ញាធរខេត្ត ក្រុង/ស្រុក និងមន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានយ៉ាងល្អផងដែរ៕
អត្ថបទ ៖ សេងសុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី