ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងកែលម្អនិងផ្លូវជនបទ ជំហាន៣ខ្សែ ក្នុងស្រុកព្រៃឈរ និងស្ទឹងត្រង់
នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់។
គូសបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ក្នុងនោះ ៖
-ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ។ ។
-ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្បន្ន គម្រោងងារប្រហែល ៥០% ។
-ខ្សែទី៣ ពីដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន៣គឺ៖ ឃុំសូភាស ដងក្ដារ អូម្លូរ អារក្សត្នោត និងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានប្រវែង ២០.២០៥ម៉ែត្រ។ បច្ចុប្បន្ន ការងារសម្រេច ៧០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ ហុង ម៉េងហៀ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ