Connect with us

ព័ត៌មានជាតិ

ចំនួន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ​កើន​ដល់​៤៤​នាក់ ប៉ះពាល់​ស្រូវ​​ជិត​៣​សែន​ហិកតា​

បានផុស

នៅ

​យោង​តាម​ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​ទើប​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង ឆ្នាំ​២០២០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​រាជធានី​-​ខេត្ត ចំនួន​២០ ស្មើ​១២១ ក្រុង ស្រុក ខណ្ឌ (​ពោធិ៍សាត់​, ប៉ៃលិន​, បន្ទាយមានជ័យ , ភ្នំពេញ​, បាត់ដំបង​, ស្វាយរៀង​, ត្បូងឃ្មុំ​, ឧ​ត្ត​រ​មានជ័យ​, សៀមរាប​, តាកែវ​, កំពង់ស្ពឺ​, មណ្ឌលគិរី​, ព្រះសីហនុ , កោះកុង​, ព្រះវិហារ​, ស្ទឹងត្រែង​, កំពង់ចាម​, កណ្តាល​, កំពង់ឆ្នាំង​, កំពង់ធំ​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាជន​ជម្លៀស​ប្រមាណ​១១,៨៩៦​គ្រួសារ ស្មើ​ប្រមាណ​៤៧,៥៨៤​នាក់​ ,ប្រជាជន​ស្លាប់​៤៤​នាក់ (​ធៀប​ល្ងាច ថ្ងៃទី​២៦ ខែ​តុលា កើន​១​នាក់ នៅ​ខេត្ត​កំពង់ធំ​) ផ្ទះ​ប៉ះពាល់​ប្រមាណ​១៣៤,០០៣​ខ្នង និង​ខូច​ខាត​៦៣​ខ្នង សាលារៀន​លិច​ទឹក​ប្រមាណ​៩៥១​កន្លែង និង​វត្ត​លិច​ទឹក​ប្រមាណ​៣០៧​កន្លែង​។​

​ស្រូវ​លិច​ទឹក​ប្រមាណ​២៨៤,៩៦១​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក​៩៧,០២៩​ហិកតា​, ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ​៦២៧​គ​.​ម ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​១,៦៨៥ គ​.​ម​ , ទំនប់ ប៉ះ​ពាល់​ប្រមាណ​៤៩​គ​.​ម​, ប្រឡាយ​មេ​ប៉ះពាល់​ប្រមាណ​២៧១​គ.​ម​, ប្រឡាយ​រង​ប៉ះពាល់​ប្រមាណ ២៧២​គ​.​ម​, ប្រឡាយ​ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ​១៤៦​គ​.​ម​, ច្រាំងទន្លេ ប៉ះពាល់​២១៩៥ ម​។​

​សូម​បញ្ជាក់​ថា របាយការណ៍​នេះ គិត​ចាប់ពី​ថ្ងៃទី​០១​កញ្ញា រហូតដល់​ល្ងាច​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២០៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម