ព័ត៌មានជាតិ
ស្ពានអាកាសព្រះមុនីវង្ស ការងារការដ្ឋានឈានដល់បញ្ចប់ការខួង និងចាក់បេតុង ប្រមាណ ២៥ ដើម ស្មើនឹង ១១,៤១%
ស្ពានអាកាសផ្លូវ ៦០ ម៉ែត្រ ក្បាលថ្នល់ ដែលមានទីតាំងប្រសព្វរវាងមហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ហៅស្ពានអាកាសព្រះមុនីវង្ស គិតត្រឹមថ្ងៃទី ០៧ កុម្ភៈនេះ ការងាររបស់ការដ្ឋាន បានឈានដល់ការបញ្ចប់ការខួង និងចាក់បេតុងប្រមាណ ២៥ ដើម/២១៩ ដើមហើយ បើគិតជាភាគរយ ស្មើនឹង ១១,៤១% ។ នេះបើយោងតាមមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានឲ្យដឹងនៅព្រឹកថ្ងៃទី ០៧ កុម្ភៈនេះ។

មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀតនៅចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ ហៅស្ពានអាកាសព្រះមុនីវង្ស គិតមកដល់ពេលនេះ ការងារ នៃគម្រោងសម្រេចបានដូចខាងក្រោម ៖
បច្ចុប្បន្នខាងក្រុមហ៊ុន កំពុងតែធ្វើការខួងគ្រឹះស្ពានដែលទាំងអស់មានចំនួន ២១៩ ដើម។ យើងទើបនឹងបានបញ្ចប់ការខួង និងចាក់បេតុងប្រមាណ ២៥ ដើម/ ២១៩ ដើម ស្មើនឹង ១១,៤១%។

ចំណែកលើផ្លូវ ៦០ ម៉ែត្រ នៅតំបន់ N-1 យើងបានខួងគ្រឹះរួចរាល់ចំនួន ២២ ដើម។ នៅតំបន់ N-2 កំពុងរៀបចំការដ្ឋានដើម្បីធ្វើការខួងគ្រឹះបន្ត។ លើផ្លូវព្រះមុនីវង្ស នៅតំបន់ N-3 យើងបានធ្វើការខួងគ្រឹះបានចំនួន ៣ ដើម និងរង់ចាំការដោះស្រាយផលប៉ះពាល់ ដើម្បីបន្តការងារទៀត។ លើផ្លូវ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយទេ។
គួរបញ្ជាក់ថា ស្ពានអាកាសថ្មីមួយទៀតនេះ ត្រូវបានអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី រួមជាមួយនឹងមន្ត្រី អាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី កាលពីរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ ហើយនៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មីនេះផងដែរ។

គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ ខែ។ លក្ខណៈបច្ចេកទេស នៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី ១ និងជាន់ទី ២ ៖ ១. ផ្លូវថ្នល់ផ្ទាល់ដី ៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។ ១.១ រង្វង់មូល ៖ (មានបរិមាត្រ ១៧៨ ម៉ែត្រ x ទទឹង ១១.៨៥ ម៉ែត្រ)។ កាំរង្វង់ក្នុង ២០.០០ ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍។ គន្លងចរាចរណ៍មាន ៣ គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ ម៉ែត្រ ក្នុងមួយគន្លង)។ កម្ពស់សុវត្ថិភាព ៥.០០ ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី ១ ១.២ ផ្លូវថ្នល់ផ្ទាល់ដី ៖ តាមបណ្ដោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ ម៉ែត្រ)។

ទិសដៅចរាចរណ៍ ៖ ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ ២។ គន្លងចរាចរណ៍ ៖ ២ គន្លងផ្លូវ (១ គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ)។
២.ស្ពានអាកាសជាន់ទី១ ៖ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ២.១ ស្ពានអាកាសរង្វង់មូល ៖ (មានបរិមាត្រ ១៧៨ ម៉ែត្រ x ទទឹង ១២.៨៥ ម៉ែត្រ)។ កាំរង្វង់ក្នុង ២០.០០ ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍។ គន្លងចរាចរណ៍ មាន ៣ គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ ម៉ែត្រ ក្នុងមួយគន្លង)។ កម្ពស់សុវត្ថិភាព : ៥.០០ ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី ២។ ២.២ ស្ពានអាកាសខ្នែងA ៖ ឆ្ពោះទៅស្ពានព្រះមុនីវង្ស (មានប្រវែង ២០០ ម៉ែត្រ x ទទឹង ១១.៥០ ម៉ែត្រ) ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស គន្លងចរាចរណ៍ : ៤ គន្លងផ្លូវទៅមក (២ គន្លងទៅ និង ២ គន្លងមក ដែលម្ខាងមាន ១ គន្លង ផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ + ១ គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ ម៉ែត្រ)។ ២.៣ ស្ពានអាកាសខ្នែងB ៖ វិថីកងយោធពលខេមរភូមិន្ទ (មានប្រវែង ២០០ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថីកងយោធពលខេមរភូមិន្ទ។ គន្លងចរាចរណ៍ ២ គន្លងផ្លូវ (១ គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ + ១ គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ ម៉ែត្រ) ២.៤ ស្ពានអាកាសខ្នែងC ៖ មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ)។ ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស គន្លងចរាចរណ៍ ២ គន្លងផ្លូវ (១ គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ + ១ គន្លងផ្លូវ សម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ ម៉ែត្រ) ២.៥ ស្ពានអាកាសខ្នែងD ៖ មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស គន្លងចរាចរណ៍ : ២ គន្លងផ្លូវ (១ គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ + ១ គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ ម៉ែត្រ)។ ២.៦ ស្ពានអាកាសខ្នែងE ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន គន្លងចរាចរណ៍ :២ គន្លងផ្លូវ (១ គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ + ១ គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ ម៉ែត្រ)។ ២.៧ ស្ពានអាកាសខ្នែងF ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ ម៉ែត្រ x ទទឹង ៦.០០ ម៉ែត្រ) ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន – គន្លងចរាចរណ៍ : ២ គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ ម៉ែត្រ + ១ គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ ម៉ែត្រ)។ ៣. ស្ពានអាកាសជាន់ទី២ ៖ (មានប្រវែង ១,២០០ ម៉ែត្រ x ទទឹងពី ១៤.០០ ម៉ែត្រ ទៅ ១៥.៨០ ម៉ែត្រ) ទិសដៅចរាចរណ៍ ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន គន្លងចរាចរណ៍ : ៤ គន្លងផ្លូវ (២ គន្លងទៅ និង ២ គន្លងមក ដែលម្ខាងមាន ២ គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ ម៉ែត្រ ទៅ ៣.៧០ ម៉ែត្រ) ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ ម៉ែត្រ សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាំងកម្ពស់ ១.៥០ ម៉ែត្រ • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ ម៉ែត្រ ទៅ ១.២០ ម៉ែត្រ និងមានជម្រៅប្រមាណ ៥០ ម៉ែត្រ ជម្រាលទទឹងស្ពាន: ២% ជម្រាលបណ្ដោយស្ពាន: ៥% បង្កាន់ដៃស្ពានមានកម្ពស់ ១.១០ ម៉ែត្រ ល្បឿនសុវត្ថិភាព: ២០ គ.ម/ម៉ោង ទៅ ៤០ គ.ម/ម៉ោង ទម្ងន់ផ្ទុកអនុញ្ញាត ៣០ តោន កម្ពស់អនុញ្ញាត: ៥.០០ ម៉ែត្រ • អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ ម៉ែត្រ ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក រៀបចំប្រព័ន្ធបង្ហូរទឹកនិងបណ្ដាញលូ និងកែសម្រួលចិញ្ចើមផ្លូវអមសងខាង បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន រៀបចំសួនច្បារ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៧ កន្លែង នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧ មករា ស្ពានអាកាស ៥ មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ ហើយនៅពេលស្ពានអាកាសនេះ និងស្ពានអាកាសស៊ីនជូរីផ្លាហ្សារួចរាល់ រាជធានីភ្នំពេញ នឹងមានស្ពានអាកាសចំនួន ០៩ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ