Connect with us

ព័ត៌មានជាតិ

​ប្រធានមន្ទីររ៉ែ ខេត្ត​តាកែវ ព្រ​មាន​​ចាត់​វិធានការ​លើ​អ្នក​ដើរ​យក​លុយ​ពី​ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​

បានផុស

នៅ

ប្រធានមន្ទីររ៉ែ និងថាមពល ខេត្ត​តាកែវ បាន​ព្រមាន​លើ​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន និង​ព្រមាន​ចាត់​វិធាន​ការ​តាមផ្លូវច្បាប់ ប្រសិនបើរកឃើញមានករណីមិនប្រក្រតីដូចការចោទប្រ​កាន់របស់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​។ ការព្រមាននេះ បានកើតឡើងបន្ទាប់ពីមានការចោទប្រកាន់ថា មន្ត្រី​មន្ទីររ៉ែ និងថាមពល ខេត្តតាកែវ បាន​បង្ខំ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ ឱ្យបង់ប្រាក់មួយកន្លែង២០០០ដុល្លា ​ដើម្បី​រត់​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ​បានឲ្យដឹងថា លោកមិនបានដឹងថា ក្រុមកូន​ចៅ​របស់លោកដើរធ្វើសកម្មភាពបែបនេះទេ ។ លោកបានលើកឡើងថា  លោកបានដឹងរឿង​ខ្លះៗ​ ហើយ​លោក​នឹងចាត់ការមន្រ្តីរបស់លោកតាមផ្លូវច្បាប់ អ្នកណាធ្វើអ្នកនោះទទួល។

សូម​បញ្ជាក់​ថា ប្រភព​បែក​ធ្លាយ​ពី​ក្រុម​អាជីវករ​បើក​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​ នៅក្នុងខេត្តតាកែវ មួយចំនួន​បាន​បញ្ចេញ​ឲ្យដឹងថា មុន​បើកលក់​ប្រេងឥន្ធនៈ​មួយ​កន្លែងៗពួកគាត់​ត្រូវបានក្រុមកូនចៅលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ​តម្រូវ​ឲ្យបង់លុយចំនួន២០០០ដុល្លារ ទើបបានច្បាប់យកមកបើក​ដំណើរ​ការ​លក់។

តាម​សម្ដី​ម្ចាស់​ស្ថានីយ​ប្រេងមួយកន្លែងទៀត នៅក្នុងស្រុកសំរោង បានបង្ហើបថា កាលពីពេលថ្មីៗនេះ ក្រុម​មន្រ្តីរ៉ែ និងថាមពល ដែលគេស្គាល់ថា ជាកូនចៅលោក ផេង វុធ បានចុះមកយកលុយពីគាត់​ចំនួន២០០០​ដុល្លារដែរ ដើម្បីយកទៅបំពេញបែបបត់ច្បាប់នៅក្រសួងរ៉ែ និងថាមពល។

ដោយឡែកតាមប្រភពពីអ្នក​បើក​ស្ថានីយ​ប្រេង​ដ៏ទៃទៀតក្នុងខេត្តតាកែវ ​បានលើកឡើងដូចគ្នាដែរថា ក្រុម​មន្រ្តី​ដែលជាកូនចៅរបស់លោក ផេង វុធ បានធ្វើសកម្មភាពយកលុយពីពួកគាត់ដូចគ្នា តែគេមិនដែល​ឃើញ​លោក ផេង វុធ មានវិធានការលើក្រុមមន្ត្រីទាំងនោះទេ ព្រោះមន្រ្តីទាំងនោះថា យកលុយទៅឲ្យមេ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម