Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ដាក់សំណើ​កែលម្អ​ផ្លូវ​តាម​មាត់​ទន្លេ​ពី​ស្ទឹង​ត្រង់​​​មក​ទីរួម​ខេត្ត​ឲ្យ​ធំទូលាយ

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​​ «ភាព​ជោគជ័យ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​​កន្លង​មក​នៃ​ខេត្ត​កំពង់ចាម» លោក​ អ៊ុន ចាន់ដា អភិបាល​នៃ​គណៈអភិបាល​ខេត្តបាន​បក​ស្រាយ​ថា ផ្លូវ​​ចេញ​ពីស្រុក​​​ស្ទឹងត្រង់​មក​កាន់​ទី​រួម​ខេត្ត​កំពង់​ចាម​ ពិត​ជា​មាន​សភាព​តូច​ចង្អៀត និងបង្ក​ផល​លំបាក​ដល់ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​នាពេល​កន្លងមក ប៉ុន្តែ​អាច​នឹង​មាន​ការ​ជួស​ជុល​​ក្នុង​ផែន​ការ​ឆ្នាំ​បន្ទាប់​របស់​ក្រសួង​សាធារណការ បន្ទាប់​ពី​មាន​ការ​ដាក់​សំណើ​ពី​រដ្ឋបាល​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយ​តប​​សំណួរ​ខាង​«កម្ពុជា​ថ្មី» លោក​អ៊ុន ចាន់ដា​ ​មាន​ប្រសាសន៍ នា​ពេល​កន្លង​មក​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​គិតគូរ​ពី​បញ្ហា​ផ្លូវ​ចេញ​ពីស្រុក​ស្ទឹង​ត្រង់​​មក​កាន់​ទី​រួម​ខេត្ត​កំពង់​ចាមតាម​ដង​ទន្លេ​​ ដោយ​សារ​តែ​មាន​ភាព​តូច​ចង្អៀត​​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរទៅ​មក​របស់​ប្រជាពលរដ្ឋ។ ​ផ្លូវ​ពី​ស្ទឹង​ត្រង់​​មក​កាន់​ទី​រួម​ខេត្ត​កំពង់​ចាម​ ​​រដ្ឋបាល​ខេត្ត​បាន​ដាក់​សំណើ​ទៅ​កាន់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដើម្បី​សុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​និង​ធ្វើ​ការ​ជួសជុលឡើង​វិញ។

ជាក់​ស្ដែង លោក​អភិបាល​បាន​មាន​ប្រសាសន៍​ថា​ «បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋបាល​ខេត្ត​កំពង់ចាម រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹងជញ្ជូន បាន​យល់​ព្រម​ដាក់​បញ្ចូលទៅ​ក្នុង​ផែន​ការ​ឆ្នាំ​បន្ទាប់​របស់​ក្រសួង​ ដើម្បី​ពង្រីក​ផ្លូវ​មួយ​នេះឱ្យ​មាន​ភាព​ធំ​ទូលាយ ព្រម​ទាំង​អាច​ឱ្យ​ពលរដ្ឋ​ងាយ​ស្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ»។

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម