Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គ្រោងចុះ MOU ជាមួយក្រសួងពាណិជ្ជកម្ម​នាំចេញអង្ករកម្ពុជា

បានផុស

នៅ

លោក Rami Sharaf អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានស្នើសុំឱ្យមានការចុះអនុស្សរណៈ​នៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុន FUSIONEX នៃប្រទេសម៉ាឡេស៊ី ​ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមាន DIGITAL TRADE HUB FOR CAMBODIA ដើម្បីធ្វើការសិក្សាបឋម (Pilot Study) លើការនាំចេញស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Royal Group កំពុងតែរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ និងផ្ញើជូនក្រសួងពាណិជ្ជកម្មធ្វើការពិនិត្យ និងសម្រេច មុនពេលឈានដល់ពិធីចុះ​អនុស្សរណៈនៃការយោគ​យល់គ្នាជាផ្លូវការ។

សំណើររបស់លោក Rami Sharaf ធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាការងារអំពីប្រព័ន្ធសម្រប​សម្រួល​ពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយ កាលពីថ្ងៃទី ០៦ កុម្ភៈ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែអនុវត្ត ក្នុងការគាំទ្រទៅលើការនាំចេញឱ្យកាន់តែប្រសើរឡើង រួមមាន៖ ការធ្វើវិមជ្ឈការទៅកាន់ថ្នាក់ក្រោមជាតិ (មន្ទីរ​ពាណិជ្ជ​កម្មរាជ​ធានី-ខេត្ត) ក្នុងការសម្របសម្រួលជូនដល់អាជីវករចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជាក់ប្រភពដើម​ទំនិញ​(CO), ការអនុវត្តគម្រោងEIF ជាជំហានដំបូងផ្តោតលើ E-Commerce ចំពោះសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើត​ទម្រង់ទីផ្សារបែប B2B & B2C ដល់សហគ្រិនកម្ពុជាក្នុងការអនុវត្តសហគ្រិនភាពបែបឌីជីថល ដោយលទ្ធផល​នៃការអនុវត្តនេះនឹងធ្វើការបង្ហាញទៅកាន់ម្ចាស់ជំនួយគាំទ្រគម្រោងវិញផងដែរ។

លើសពីនេះទៀត លោកស្រីសង្ឃឹមថា ក្រសួងពាណិជ្ជកម្មនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយ​ក្រុមហ៊ុនទាំងពីរ​ជាបន្តបន្ទាប់។

លោក Raymond Lee នាយកកម្មវិធី នៃក្រុមហ៊ុន FUSIONEX បានលើកឡើងថា សព្វថ្ងៃនេះ ក្រុមហ៊ុន FUSION​EX ផ្តោតសំខាន់លើប្រព័ន្ធឌីជីថល ក្នុងការសម្រួលការងារជូនអតិថិជន ជាពិសេសការប្រតិបត្តិការគ្រប់គ្រង និងរក្សាទិន្នន័យទាក់ទងនឹងការនាំចេញ និងសម្រួលបែបបទពន្ធគយ ដើម្បីពន្លឿនការនាំចេញ​ទំនិញទៅកាន់ទីផ្សារ​អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១៩ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម