Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មបើកឱកាសឱ្យក្រុមហ៊ុន-សហគ្រាសយកផលិតផលខ្មែរបង្ហាញអន្តរជាតិ នៅប្រទេសជប៉ុន

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកម្មវិធីទិវាកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ០៣-០៤ ខែ ឧសភា ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកម្មវិធីនេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដូច្នេះថា« លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា ដោយទទួលបានការគាំទ្រសម្របសម្រួលពី ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម នឹងចូលរួមរៀបចំកម្មវិធី ទិវាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣-០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន»។

ក្នុងការចូលរួមនេះ ក្រសួងបញ្ជាក់ថា នឹងផ្តល់ស្តង់ចំនួន ០២ ដែលមានទំហំ ១៩.៤៤ ម៉ែត្រការ៉េ ដោយឥតគិតថ្លៃ ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានបំណងនាំយកផលិតផលខ្មែរ និងសេវាទៅដាក់តាំងបង្ហាញផ្សព្វផ្សាយ ស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ ដោយឡែកការចំណាយក្នុងការធ្វើដំណើរ ជាបន្ទុករបស់អ្នកចូលរួម។

បើតាមក្រសួងពាណិជ្ជកម្ម ចំពោះពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅ​ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឬមានបំណងចូលរួមជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ឬអង្កេតទីផ្សារនៅប្រទេសជប៉ុន សូមបំពេញបែបបទចូលរួម ឬទាក់ទងផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន

សន្តិសុខសង្គម៨ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម