Connect with us

ព័ត៌មានជាតិ

សមាគម​ធនាគារ​ប្រាប់​ល្បិច​ឲ្យ​ប្រុងប្រយ័ត្ន​ក្រុម​ផ្តល់​កម្ចី​ក្រៅ​ច្បាប់

បានផុស

នៅ

ខណៈ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ​ នឹងចាត់​វិធានការ​លើ​ក្រុម​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវការ ​សមាគម​ធនាគារ​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​​ឲ្យ​​ប្រុងប្រយ័ត្ន​ទៅ​ទទួល​សេវា​កម្ចី​ពី​ស្ថាប័ន​ក្រៅ​ផ្លូវការ ដើម្បី​ចៀសវាងធ្លាក់​ចូល​ទៅ​​ក្នុង​បំណុល​លើសលុប។

ថ្លែង​នៅក្នុង​សន្និសីទ​នៅព្រឹកមិញ​នេះ លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា កន្លងទៅ​នេះមាន​​ស្ថាប័ន​​សេវាហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ បាន​ប្រើប្រាស់​រូបភាពបោកបញ្ឆោត​​​អូសទាញ​អតិថិជន​ដើម្បី​ទទួល​ប្រាក់កម្ចី។

សេវា​ឥណទាន​​គ្មាន​ច្បាប់​អនុញ្ញាត​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ ថែម​ទាំង​បង្ក​ផលវិបាក​​មក​លើ​សេដ្ឋកិច្ច​និង​សង្គម​ ហើយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ​​ធ្វើឱ្យធ្លាក់​ក្នុង​បំណុល​ច្រើន​លើសលប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា សេវា​ឥណទាន​ក្រៅ​ច្បាប់​នេះ បាន​​បង្កប់​ការ​កេង​ចំណេញ​តាម​រយៈការ​យក​អត្រាការ​ប្រាក់​ខ្ពស់​ហួស​ហេតុ ការ​គំរាមកំហែង​បំភិតបំភ័យ និង​ការ​អនុវត្ត​កិច្ច​សន្យា​មិន​សុចរិត​ជាដើម។

លោក សុខ វឿន ប្រធាន​ក្រុម​ប្រឹក្សា​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ក្នុង​សន្និសីទ​ថា ក្រុម​ផ្តល់​កម្ចី​ក្រៅ​ច្បាប់​ច្រើន​តែ​ប្រើប្រាស់​រូបភាព​បោក​បញ្ឆោត​ជា​ឆ្នាក់​ដើម្បី​អូស​ទាញ​ដល់​អតិថិជន។ ជាក់ស្ដែង ក្រុម​នេះ​តែងតែ​ប្រើប្រាស់​បណ្តាញអនឡាញ​ ការ​ខល​ទៅ​​អតិថិជនដើម្បី​ណែនាំពី​សេវាកម្ចី​ភ្ជាប់​លក្ខខណ្ឌ​ងាយៗ​មិន​បាច់​មាន​ទ្រព្យ​បញ្ចាំ។

«ក្រុម​​នេះ​បានផ្សព្វផ្សាយយ៉ាងបើកចំហតាមរូបភាពផ្សេងៗដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម តាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម»។

បើ​តាម​លោក សុខ វឿន រូបភាព​កម្ចី​ពី​បែបនេះ​​គ្រោះថ្នាក់​ណាស់​ ធម្មតា​ស្ថាប័ន​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូ​វ​គេ​មិ​នប្រើប្រាស់​រូបភាព​អូស​ទាញ​អតិថិជន​ តាមរ​យៈ​ការ​ផ្តល់​លក្ខខណ្ឌ​ស្រួលៗ​​ គឺ​គេ​​ត្រូវ​សិក្សា​ពីលំហូរ​សាច់ប្រាក់និង​លទ្ធភាព​សងត្រឡប់​របស់​អតិថិជន។

លោក​បន្ត​ថា ស្ថាប័ន​ហិរញ្ញវត្ថុដែល​ប្រើប្រាស់​សេវាកម្ចី​តាមអនឡាញក្រៅ​ច្បាប់​ទាំងនេះ ភាគច្រើន​​មិន​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​ទេ។ លោក​បន្ត​ក្រើន​រំលឹក​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន មុន​ទៅ​រក​សេវា​កម្ចី​ពី​ស្ថាប័ន​ក្រៅ​ផ្លូវការ​ណាមួយដើម្បី​ចៀសវាងមាន​ហានិភ័យ​ខ្ពស់ ហើយ​ពុំ​ទទួល​បាន​ការ​ការពារ​ដោយ​ច្បាប់។

ថ្មីៗ​នេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ចេញ​សេចក្តីថ្លែងការរួម ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថាន​ទាំងនេះត្រូវបានការពារដោយច្បាប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៥ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម